ព័ត៌មានអន្តរជាតិ

យុទ្ធសាស្រ្តថ្មី! រុស្ស៊ី ប្រកាសរើសទាហាន ជនជាតិសុីរី ដើម្បីជួយធ្វើសង្គ្រាម រយៈពេលវែងជាមួយ អ៊ុយក្រែន

រុស្សី កំពុងប្រកាសជ្រើសរើសទាហានជនជាតិ សុីរី រាប់សិបនាក់ ដើម្បីយកទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC នៅថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២២។

ក្រុង Moscow ជឿជាក់ថាទាហានសុីរី មានបទពិសោធន៍ស្រាប់ ក្នុងការធ្វើសង្គ្រាម ដោយសារតែប្រទេសនេះ ធ្លាប់ជួបប្រទះនូវសង្គ្រាមសុីវិល កាលពីពេលកន្លងទៅ។ មួយវិញទៀត រុស្សីបានត្រៀមខ្លួន ក្នុងការប្រយុទ្ធ តាមដងផ្លូវរួចជាស្រេច ពោលគឺការវាយប្រហារ ទល់មុខគ្នាតែម្តង។ គេនៅមិនទាន់មានរបាយការណ៍ បញ្ជាក់ថា ទាហានសុីរី ប៉ុន្មាននាក់ បានយល់ព្រមដើម្បីជួយរុស្សី ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន នៅឡើយទេ ប៉ុន្តែមានប្រភពខ្លះ ឱ្យដឹងថាទាហានសុីរី មួយចំនួន បានធ្វើដំណើរទៅកាន់រុស្សី រួចទៅហើយ និងកំពុងត្រៀមខ្លួន ចូលទៅអ៊ុយក្រែន ផងដែរ។

រុស្សី ត្រូវបានគេរាយការណ៍ថា បានផ្តល់ប្រាក់ខែចន្លោះពី ២០០ដុល្លារ ទៅ ៣០០ដុល្លារ ចំពោះទាហានស្ម័គ្រចិត្ត សុីរី ដែលយល់ព្រមជួយខ្លួន ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ តាមគ្រោងការ រុស្សី នឹងដាក់ពួកគេឱ្យឈរជើង ក្នុងរយៈពេល ៦ខែ មានន័យថាសង្គ្រាមនឹងកាន់តែអូសបន្លាយពេល តទៅមុខទៀត គឺមិនងាយចប់នោះទេ៕ Source: Sabay

Most Popular

To Top