កីឡា

Liz Truss ព្រមានថា សង្រ្គាមអ៊ុយក្រែន គ្មានការធានាឲ្យ Abramovich ត្រឡប់មកវិញ ខណៈចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មបន្ថែមទៀត

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា មិនមានការធានាណាមួយថា មហាសេដ្ឋីជនជាតិរុស្ស៊ី Roman Abramovichដែលជាម្ចាស់ ក្លិបបាល់ទាត់ដ៏ល្បី ក្នុងពិភពបាល់ទាត់ Chelsea អាចត្រឡប់ទៅចក្រភពអង់គ្លេសវិញឡើយ ហើយទណ្ឌកម្មបន្ថែមទៀត នឹងត្រូវដាក់ទៀតផង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ម្ចាស់ក្លិប Chelsea លោក Abramovich ស្ថិតនៅប្រទេសអ៊ីស្រាអែលជាកន្លែង ដែលលោកមានសញ្ជាតិ ហើយបានហោះទៅទីក្រុងមូស្គូ តាមរយៈទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រូវបានដាក់ទណ្ឌកម្ម ដោយចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។

Liz Truss បានប្រាប់ Sky News ‘Kay Burley oligarchs ត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែការឈ្លានពាន របស់រុស្ស៊ី ហើយលោក Vladimir Putin ត្រូវការដកកងទ័ពរបស់លោក ចេញពីអ៊ុយក្រែន និងបញ្ចប់ការគម្រាមកំហែង របស់លោកចំពោះប្រទេសនេះ។

នៅពេលសួរថា តើនោះមានន័យថា លោក Abramovich អាចត្រឡប់ទៅចក្រភពអង់គ្លេសវិញ នៅពេលកងទ័ពរុស្ស៊ី បានដកខ្លួននោះ នាងបាននិយាយថា ទេ ខ្ញុំមិនបាននិយាយនោះទេ។ ដោយសារតែខ្ញុំកំពុងនិយាយថា ទោះបីជាសង្រ្គាម ត្រូវបញ្ចប់ក៏ដោយ ហើយខ្ញុំខ្លាចថា យើងមិនទាន់ដល់ទីបញ្ចប់ទេ នៅដំណាក់កាលនេះ ការបំផ្លិចបំផ្លាញ ដ៏ធំត្រូវបានបង្កឡើង ជីវិតត្រូវបានបាត់បង់ ដោយសារលទ្ធផល នៃសង្រ្គាមនេះ។

ហើយវានឹងត្រូវមានការគិតគូរ ជាមួយមនុស្សទាំងអស់ ដែលបានគាំទ្រលោក Putin រួមទាំងលោក Abramovich ផងដែរ។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា វាជារឿងសំខាន់ ក្នុងការធ្វើការជាមួយ សម្ព័ន្ធមិត្តរបស់យើង នៅទូទាំង G7 និងលើសពីនេះ ដោយសារមនុស្សជាច្រើន បានភៀសខ្លួន ចេញពីចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត ហើយបានផ្លាស់ប្តូរយន្តហោះទំនើប និងយន្តហោះឯកជន របស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top