ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែន ស្ម័គ្រចិត្តចូលរួម ជាមួយកងទ័ព ប្រយុទ្ធទប់ទល់ ជាមួយការឈ្លានពាន របស់រុស្សី

លោក Oleksiy Honcharuk ជាអតីតមេធាវី និងអ្នកនយោបាយ ហើយបានធ្វើជានាយករដ្ឋមន្រ្តីអ៊ុយក្រែន ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ក្រោមការដឹកនាំ របស់ប្រធានាធិបតីលោក Zelensky។ ថ្មីៗនេះ លោកបានស្ម័គ្រចិត្តចូលរួម ជាមួយកងទ័ពដើម្បីធ្វើការប្រយុទ្ធ ការពារប្រទេស ពីការឈ្លានពាន របស់កងទ័ពរុស្សី។

អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះ បានថ្លែងប្រាប់សារព័ត៍មាន Daily Mail ថា “នេះគឺជាកាតព្វកិច្ច របស់ពលរដ្ឋគ្រប់រូប ដែលជាបុរស ក្នុងការចូលធ្វើជាកងទ័ព ប្រយុទ្ធការពារប្រទេស ពីសត្រូវឈ្លានពាន។ ពួកយើងប្រយុទ្ធដើម្បីសេរីភាព អនាគត និងជាតិសាសន៍របស់យើង”។

លោក Honcharuck បានក្លាយជានាយករដ្ឋមន្រ្តី របស់អ៊ុយក្រែន នៅអាយុ ៣៥ឆ្នាំ។ លោកជានាយករដ្ឋមន្រ្តី ដែលក្មេងបំផុតនៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសនេះ។ “អ៊ុយក្រែន ជាប្រទេសមួយសន្តិភាព។ ពួកយើងមិនដែលវាយប្រហារ ប្រទេសណាមួយឡើយ ហើយក៏មិនដែលឈ្លានពាន ប្រទេសជិតខាងដែរ។ ពូទីន បង្ហាញពីមហិច្ចតាយ៉ាងច្បាស់ ចង់បំផ្លាញប្រទេសយើង ឱ្យក្លាយជាផេះផង់”។ ប្រភពថ្លែង៕ Source: Sabay

Most Popular

To Top