សិល្បៈ និង កម្សាន្ត

សមាជិកក្រុម 2NE1 ទាំង៤ជួបជុំគ្នាសាជាថ្មីដើម្បីអបអរការចេញបទចម្រៀងថ្មីរបស់ Park Bom

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវ ការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកទាំង៤នាក់នៃក្រុម 2NE1 បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពេលបែកគ្នាមួយរយៈដើម្បីអបអរការចេញបទ ចម្រៀង ថ្មីរបស់ Park Bom មានចំណងជើងថា ‘Flower’ ។


នាង Park Bom បានបង្ហោះវីដេអូខ្លីមួយមានចំណងជើងថា ‘2NE1’ និងសញ្ញាអារម្មណ៍មួយចំនួន ហើយវីដេអូដែលត្រូវបានបង្ហោះ Park Bom ចាប់ផ្តើមដោយបង្ហាញខ្លួនឯង បន្ទាប់មកបង្វែរកាមេរ៉ាដើម្បីបង្ហាញសមាជិកដែលនៅសល់។ វាបានបង្ហាញថា សមាជិកទាំង ៤ នាក់បានចំណាយពេលជាមួយគ្នា និងញ៉ាំអាហារជាមួយគ្នានៅក្នុងបន្ទប់ឯកជនមួយនៅភោជនីយដ្ឋានមួយ។ សមាជិកបានសម្លឹងមើលកាមេរ៉ា ហើយទាំងអស់គ្នាបានស្រែកថា “សួស្តី” ដោយស្វាគមន៍អ្នកគាំទ្រ។


បន្ទាប់ពីនោះ CL បន្តនិយាយថា តើយើងគ្រាន់តែនិយាយថា ‘សួស្តី’ ទេ? សូមអបអរសាទរចំពោះបទចម្រៀងរបស់អ្នក ខ្ញុំសូមណែនាំបទថ្មីនេះ។ Park Bom សួរថា “បទថ្មីរបស់ខ្ញុំឈ្មោះអ្វី?” ដារ៉ាលើកដៃលាន់មាត់ថា គឺ Flower.’ Give me a prize.”។ កាលពីសប្តាហ៍មុន CL, Dara និង Minzy ត្រូវបានគេឃើញដើរលេងពេលពួកគេបង្ហោះរូបថតនៅលើ Instagram របស់ពួកគេ។


ទោះបីជា Park Bom មិននៅជាមួយពួកគេក៏ដោយ ក៏នាងនៅតែត្រូវបាន Tag នៅលើរូបថត ខណៈសមាជិកនៅតែចែករម្លែកភាពស្និទ្ធស្នាលនឹងគ្នាដដែល។ ឥឡូវនេះពួកគេទាំងបួននាក់បានប្រមូលផ្តុំគ្នាដើម្បីអបអរការត្រលប់មកវិញរបស់ Park Bom ។ ទន្ទឹមនឹងនេះ ក្រុម 2NE1 បានបង្ហាញខ្លួនជាលើកដំបូងកាលឆ្នាំ ២00៩ ហើយបានធ្វើឲ្យមានការចាប់អារម្មណ៍ ជាមួយនឹងបទចម្រៀងល្បីៗរបស់ពួកគេ “Fire” “I Don’t Care” និងជាច្រើនទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top