ប៉េងប៉ោះ ត្រូវបានគេចាត់ទុកជាបន្លែ ដ៏ពេញនិយមដែលបងប្អូនខ្មែរ យើងទទួលទានស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាមានរស់ជាតិខ្លាញ់ ហើយមានតម្លៃថោក។ ប៉ុន្តែ មនុស្សជាច្រើនមិនទាន់ដឹងថា ការទទួលទានប៉េងប៉ោះច្រើន អាចជួយជំរុញឲ្យរាងកាយមានសុខភាពល្អ និងជៀសផុតពីជំងឺឡើយ។
បើយោងតាមការស្រាវជ្រាវ បានរកឃើញថា ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុ លីកូពីន(lycopene) សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC វីតាមីនA ជាតិសរសៃ និងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយការពាររាងកាយ ឲ្យជៀសផុតជាច្រើនមុខ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាព ដែលបានមកពីការទទួលទានប៉េងប៉ោះ៖
១.បង្ការជំងឺមហារីកប៉េងប៉ោះ គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនC ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី មិនឲ្យវិវត្តទៅជាជំងឺមហារីកឡើយ។ ជាពិសេសសារធាតុ លីកូពីន (lycopene) ដ៏ច្រើនលើសលប់នៅក្នុងផ្លែប៉េងប៉ោះ អាចជួយការពារជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។
២.ការពារជំងឺបេះដូងនៅក្នុងផ្លែប៉េងប៉ោះ មានផ្ទុកជាតិខ្លាញ់ ប៉ូតាស្យូម ជាតិសរសៃ វីតាមីនC ដែលអាចជួយបង្កើនដល់មុខងារបេះដូង ឲ្យដំណើរការបានល្អ។ មិនតែប៉ុណ្ណោះ ការទទួលទានអាហារដែលមាន ផ្ទុកជាតិកាល់ស្យូមខ្ពស់ ជាប្រចាំអាចកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង សម្រាប់មនុស្សគ្រប់រូប។
៣.ទប់ស្កាត់ជំងឺទឹកនោមផ្អែម ដោយសារតែប៉េងប៉ោះ មានផ្ទុកជាតិសរសៃខ្ពស់ ធ្វើឲ្យវាមានសមត្ថភាពជួយគ្រប់គ្រង កម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺ ទឹកនោមផ្អែម ត្រូវបានកាត់បន្ថយសម្រាប់អ្នក ដែលចូលចិត្តទទួលទានប៉េងប៉ោះ។
៤.ថែរក្សាស្បែកផ្លែប៉េងប៉ោះ មានផ្ទុកវីតាមីនC ដែលអាចជួយសំយោគសារធាតុកូឡាជែន ដើម្បីផ្គត់ផ្គង់ដល់ស្បែកឲ្យមានភាពបត់បែន និងមានសុខភាពល្អ។
៥.ការពារភ្នែកឲ្យមានសុខភាពល្អ អត្ថប្រយោជន៍មួយទៀតនៃផ្លែប៉េងប៉ោះ គឺវាមានផ្ទុកសារធាតុបេតាការ៉ូទីន និងវីតាមីន A ដែលមានសារសំខាន់បំផុត ក្នុងការថែរក្សាភ្នែក និងគាំទ្រដល់មុខងារ រីទីណា មិនឲ្យទទួលរងនូវការខូចខាត។
៦.ពង្រឹងដល់ប្រព័ន្ធរំលាយអាហារផ្លែប៉េងប៉ោះ អាចជួយរក្សាប្រព័ន្ធរំលាយអាហារ ឲ្យមានសុខភាពល្អ ដោយបញ្ជៀសពីការទល់លាមក និងជំងឺរាករូស។ មួយវិញទៀត វាក៏អាចជួយបណ្តេញជាតិពុល ដែលបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។
៧.ប្រយុទ្ធប្រឆាំងនឹងការ រលាកអត្ថប្រយោជន៍ដ៏សំខាន់មួយទៀត គឺការទទួលទានទឹក ប៉េងប៉ោះមួយកែវរាល់ថ្ងៃ អាចជួយការពារពីរាងកាយ មិនឲ្យកើតជំងឺរលាក ជំងឺរលាកសន្លាក់ និងការឈឺចាប់ផងដែរ។
៨.បង្ការការឆ្លងមេរោគលើ ផ្លូវបង្ហូរនោមផ្លែប៉េងប៉ោះសម្បូរ ទៅដោយបរិមាណនៃជាតិទឹកខ្ពស់ ដែលអាចកាត់បន្ថយឱកាសនៃ ការឆ្លងមេរោគលើផ្លូវនោម យ៉ាងមានប្រសិទ្ធភាព។
៩.ទប់ស្កាត់បញ្ហាកំណកឈាម អត្ថប្រយោជន៍ចុងក្រោយនៃ ការទទួលទានទឹកប៉េងប៉ោះ គឺអាចជួយថែរក្សាសរសៃឈាម មិនឲ្យមានបញ្ហាកំណកឈាម ព្រោះវាមានជាតិសូដ្យូមទាប។ ដូច្នេះហើយ អ្នកគួរតែទទួលទានទឹកប៉េងប៉ោះ ឬផ្លែប៉េងប៉ោះឲ្យបានញឹកញាប់ ដើម្បីទទួលបានការពារជំងឺទាំងអស់នេះ៕