ផ្សេងៗ

កុំទទួលទាន អាហារទាំងនេះ ពេលពោះទទេរ

អ្នកជំនាញផ្នែកសុខភាពបាន អះអាងថា អាហារពេលព្រឹក ជាអាហារដែលមានសារ:សំខាន់បំផុត សម្រាប់ផ្គត់ផ្គងរាងកាយ និងផ្តល់ថាមពល។ ដូច្នេះការជ្រើសរើសអាហារ ឲ្យបានត្រឹមត្រូវជាកត្តាចាំបាច់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែបើយោងតាមគេហទំព័រ homeremedieshouse បានបង្ហាញថា មានអាហារមួយចំនួន អ្នកមិនគួរទទួលទាន នៅពេលព្រឹកឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។

អាហារដែលមានជាតិជូរ និងហិរទោះបីជាអាហារទាំងនេះ មានប្រយោជន៍សម្រាប់សុខភាពក៏ដោយ អ្នកមិនគួរទទួលទាននៅពេលព្រឹកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកក្រហាយទ្រូង បង្កការរលាកក្រពះ និងមានបញ្ហាក្នុងប្រអប់មាត់។

ផ្លែចេក ចេកជាផ្លែឈើល្អបំផុតសម្រាប់ក្រពះ តែបើអ្នកទទួលវានៅពេលព្រឹក វាអាចបង្កើនកម្រិតម៉ាញ៉េស្យូមក្នុងឈាម ហើយអាចឈានទៅរកជំងឺបេះដូង។
ភេសជ្ជ:ដែលមានជាតិ កាបូនការទទួលទានភេសជ្ជ: ដែលមានជាតិកាបូនច្រើននៅពេលព្រឹក ដូចជា កូកាកូឡា និង ប៉ិបស៊ីជាដើម មិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ ដែលអាចពន្យឺតដល់ការរំលាយអាហារ ហើយនាំឲ្យមានការហើមពោះ។

ប៉េងប៉ោះការបរិភោគប៉េងប៉ោះ នៅពេលព្រឹកក៏មិនល្អ សម្រាប់សុខភាពដែរ ព្រោះជាតិអាស៊ីតរបស់វា អាចធ្វើអ្នកក្រហាយទ្រូង រលាកក្រពះ ហើយឈានដល់ដំបៅក្រពះថែមទៀត។ ប៉ុន្តែអ្នកអាចបរិភោគប៉េងប៉ោះ នៅពេលថ្ងៃត្រង់ ឬពលល្ងាចបាន ៕

Most Popular

To Top