ភ្នំពេញ៖ អស់រយៈពេលប្រមាណជាង ៦ឆ្នាំហើយ ដែលអ្នកនាង យ៉ាន លីនដា និងលោក យ៉ែម សំអូន បានលែងលះ ដោយបន្សល់ទុកចំណងដៃកូនស្រីម្នាក់ បច្ចុប្បន្ននេះមានវ័យ ២០ឆ្នាំហើយ ។
យ៉ាងណាក៏ដោយ អអ្វីដែលទស្សនិកជន កត់សម្គាល់នោះឃើញថា ភាគីលោក យ៉ែម សំអូន តែងតែបង្ហាញពីក្ដីស្រឡាញ់ និងនឹករឮកដល់កូនស្រីបណ្ដូលចិត្ត ដែលកំពុងរស់នៅជាមួយម្ដាយគឺ អ្នកនាង យ៉ាន លីនដា នៅប្រទេសអូស្ត្រាលី ។
ជាមួយគ្នានេះដែរ ថ្មីៗនេះលោក យ៉ែម សំអូន បានបង្ហាញពីអារម្មណ៍រំភើប ទឹកមុខស្រស់ស្រាយក្រោយពេលដែលលោក បានជួបជាមួយកូនស្រី ដែលនាងត្រូវបានម្ដាយ នាំមកលេងកម្ពុជា ដើម្បីចូលរួមពិធីមង្គលការមិត្តសម្លាញ់ គឺកញ្ញា ទឹម រដ្ឋា ខាងមុខនេះ ។
យោងតាមគណនីហ្វេសប៊ុក របស់លោក យ៉ែម សំអូន បានឱ្យឃើញថា លោកបានមានឱកាស នាំកូនស្រីដើរកម្សាន្ត នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងបានឱ្យកូនប្រុសឈ្មោះ សំអូន ជលសា និងកូនស្រីកញ្ញា សំអូន មិថុនា ហៅ Veronica បានជួបគ្នាផងដែរ ដែលគេទាំងពីរនាក់នេះ លោក យ៉ែម សំអូន តែងតែលើកឡើងសថា ជាបេះដូង និងជាកែវភ្នែកទាំងពីររបស់លោក ។
គួររំឮកថា លោក យ៉ែម សំអូន បានរៀបការជាមួយអ្នកនាង យាន លីនដា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០ ។ ហើយក្រោយវិលមករួមគ្នា បង្កើតការងារជាអ្នកសិល្បៈ នៅកម្ពុជា អ្នកទាំងពីរទទួលបានជោគជ័យខ្ពស់ ជាមួយនឹងការជាច្រើន រួមទាំងការងារជាពីធីករ ការដើរបង្ហាញម៉ូដ ពិសេសការទទួលរៀបចំ ការប្រគុំតន្ត្រីនៅក្នុងពិធីតូចធំជាច្រើន រហូតដល់អ្នកទាំងពីរអាចរកកចំណូល បានក្រាស់ក្រែលពីការងារទាំងនេះ ប៉ុន្តែចំណងស្នេហ៍ ដែលទស្សនិកជនចាត់ទុកថា ជាគូស្នេហ៍គំរូនោះ បានរលាយបាត់ ក្រោយពេលពួកគេ មានទំនាស់ក្នុងគ្រួសារ រហូតលែងលះគ្នា កាលពីកំលុងឆ្នាំ ២០១៥ ៕ ដោយ៖ ម៉ានី