សិល្បៈ និង កម្សាន្ត

មានអ្វីៗគ្រប់យ៉ាងហើយ តែ ឌុច លីដា ថាក្ដីសុខមានត្រឹម ៣០ភាគរយប៉ុណ្ណោះ

ភ្នំពេញ៖ ពិតជាគូរឱ្យភ្ញាក់ផ្អើល នៅពេលដែលតារាកូន១ ឌុច លីដា និងស្វាមីរួមដំណើរជាមួយគ្នា ដោយជិះរថយន្ដទំនើប ជាមួយកូនប្រុស មើលទៅនាង ហាក់មានក្ដីសុខបំផុតក្នុងជីវិតនោះ ស្រាប់តែស្រីស្រស់រូបនេះ បែជាបញ្ចេញសារថា នាងមានក្ដីសុខ ត្រឹមតែ ៣០% សិនទៅវិញ។

ទាំងនាងទទួលបានការស្រឡាញ់ថ្នាក់ថ្នម និងមើលថែយ៉ាងកក់ក្តៅពីស្វាមី មិនថាលុយ រថយន្ត ឬវិឡាស្វាមីនាងផ្តល់ឱ្យគ្រប់គ្រាន់ មិនឱ្យនាងលំបាកឡើយ ។

ចំពោះការលើកឡើងខាងលើ របស់តារាស្រីរូបស្រស់នេះផងដែរ បានធ្វើឱ្យមិត្តភក្ដិ និងអ្នកគាំទ្រ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក កើតការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជា លីដា ពោលពាក្យយ៉ាងដូច្នេះ ខណៈដែលបច្ចុប្បន្ននេះ នាងមានអ្វីៗគ្រប់យ៉ាង ដូចជាលុយ ឡាយ វីឡា ព្រមទាំងការស្រឡាញ់ថ្នាក់ថ្នមពីស្វាមី ?

ជាការពិតណាស់ តារាសម្ដែងស្រី ដែលតែងតែគ្រងដំណែង ជាតួឯកខាងលើ ហាក់ដូចជាស្ងប់ស្ងាត់ បន្សាត់ខ្លួនចេញពីសិល្បៈ បន្ទាប់ពីនាងសម្រាលបានកូនប្រុសម្នាក់ កាលពីអំឡុងឆ្នាំ ២០២០ ទាំងពុំដែលមានដំណឹងរៀបការ ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ឌុច លីដា បានបង្ហាញមុខស្វាមី របស់នាងយ៉ាងច្បាស់ៗ ជាបុរសវ័យជ្រេម្នាក់ ដែលមើលទៅពិតជាស្រឡាញ់ និងថ្នាក់ថ្នមនាងខ្លាំងណាស់ ព្រមទាំងផ្គត់ផ្គង់គ្រប់យ៉ាង ដើម្បីបំពេញក្ដីសុខក្នុងគ្រួសារ ។ បើផ្អែកលើជីវភាពរបស់លីដា ពេលនេះនាងពិតជាធូធារខ្លាំងមែន តាមរយៈការរស់នៅផ្ទះ យ៉ាងប្រ ណិត និង ជិះរថយន្ដទំនើបៗដូចជា Ford Raptor និង Lexus Nx200 t ។

គូរបញ្ជាក់ថាឌុច លីដា ធ្លាប់ល្បីល្បាញ ជាមួយភាពយន្ដបែបស្នេហា ស្រើប ស្រាល ដូច ជារឿង”ស្បែកគង់” និង រឿង” នារីវេទមន្ដ”ជាដើម។ តែតាំងពីនាង មានស្វាមីនិងកូន១មកគេ មិន ដែលឃើញលីដា ហ៊ានថតឈុតក្ដៅសាច់ ដូចមុនទៀតទេ បើទោះជានាងធ្លាប់អះអាងថា ស្វាមី មិនប្រចណ្ឌឬហួងហែង អាជីពចាស់របស់នាងក្ដី។ តារាបង្ហាញម៉ូដរូបនេះ ក៏បានតាំងចិត្តថា នាងនឹងរៀបការជាចំហ នៅពេលដែលកូនប្រុសរបស់នាង មានអាយុ៥ទៅ៦ឆ្នាំ ពោលគឺអាចឆ្នាំ២០២៥ ឬ២០ ២៦ ដែលពេលនោះនាងនឹងឱ្យកូនធ្វើជា កូន អណ្ដើកថ្ងៃមង្គលការរបស់នាង តែម្ដង ៕ ដោយ៖ ម៉ានី

Most Popular

To Top