ទម្លាប់នៃការអង្គុយពេនភ្នែន, គងទាក់ខ្លា និងអង្គុយបត់ភ្លៅកង្កែប គឺជាឥរិយាបទដែល មនុស្សភាគច្រើនតែងតែធ្វើ។ ប៉ុន្តែអ្នកទាំងនោះមិនបានដឹងថា វាជាទម្លាប់ដែលធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាព និងរូបរាងកាយឡើយ។
អង្គុយគងទាក់ខ្លានេះ គឺជាស្តាយ៍ក្នុងការអង្គុយ ដែលមានការពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សស្រី ប៉ុន្តែវាអាចបង្កហានិភ័យ ដល់សុខភាពដូចជា៖
– រលាកសន្លាក់ឆ្លឹងតាំងពីវ័យក្មេង៖ ទម្លាប់នៃការអង្គុយគង់ទាក់ខ្លាយូរៗទៅ នឹងធ្វើឲ្យកើតមានជំងឺរលាកសន្លាក់ឆ្អឹង ហើយហានិភ័យនៃជំងឺឆ្អឹង ក៏កាន់តែកើនឡើងដែរ។
– សម្ពាធឈាម៖ ការសិក្សាជាច្រើនបានបង្ហាញថា ការដាក់ជើងគងលើភ្លៅ នឹងបង្កើនសម្ពាធឈាម ដែលអាចនាំឲ្យហានិភ័យនៃ សម្ពាធឈាមកើនឡើង។
ប្រសិនបើអ្នកនៅក្មេង បញ្ហានេះមិនធ្ងន់ធ្ងរប៉ុន្មានទេ គឺគ្រាន់តែមានអារម្មណ៍ ស្ពឹកបន្ទាប់ពីអង្គុយយូរ។ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់វិញ បញ្ហាសរសៃឈាម និងសម្ពាធឈាមនាំឲ្យ មានគ្រោះថ្នាក់ដូចជា៖
– ខ្វិនជើង៖ ការគង់ទាក់ខ្លាជាញឹកញាប់ នឹងបង្កើនសម្ពាធទៅលើសសៃប្រសាទ។ ចំហ៊ានដំបូងគ្រាន់តែស្ពឹក និងឈឺតិចៗ ប៉ុន្តែប្រសិនបើអ្នកអង្គុយបែបនេះញយៗ ហានិភ័យនៃការខ្វិនជើង កាន់តែមានកម្រិតខ្ពស់។
– ប៉ោងសសៃ៖ ជំងឺប៉ោងសសៃ គឺបណ្តោលមកពីការអង្គុយ គងទាក់ខ្លាយូរពេក។ ឥរិយាបទបែបនេះ ធ្វើឲ្យចលនាឈាមរត់បានតិច, ការកាត់បន្ថយឈាម ធ្វើឲ្យសសៃឡើងប៉ោងខុសប្រក្រតី។ អ្នកត្រូវចង់ចាំថា ការអង្គុយបែបនេះពិតជាមាន ផលប៉ះពាល់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែជៀសវាង ដើម្បីកុំឲ្យវាក្លាយជាទម្លាប់។
អង្គុយពេនភ្នែនការអង្គុយពែនព្នែន ប្រើកុំព្យូទ័រនៅលើគ្រែ, សាឡុង គឺជាទម្លាប់របស់មនុស្សជាច្រើន។ ប៉ុន្តែឥរិយាបទនៃការអង្គុយបែបនេះ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង។
– កោងឆ្អឹងខ្នង៖ ទម្លាប់បែបនេះយូរៗទៅ ឆ្នឹងខ្នងរបស់អ្នក នឹងកោងបន្តិចម្តងៗ។
– ក្លាយជាមនុស្សគម៖ បើអ្នកមិនកាត់បន្ថយទម្លាប់មួយនេះ អវយវ:ឆ្អឹងខ្នងនឹងខូច ហើយប៉ះពាល់ដល់សុខភាព រាងកាយថែមទៀត។
– អង្គុយបត់ភ្លៅកង្កែបឥរិយាបទមួយនេះ ធ្វើឲ្យដងខ្លួនសុខស្រួលក៏ពិតមែន ប៉ុន្តេ ភ្លៅ, ត្រគាត, ខ្នង វិញមានការខូចខាតមុខងារចលនា និងតុល្យភាពរាងកាយ។ ដូច្នេះ ដំបូលន្មានដ៏ល្អ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរ សកម្មភាពឲ្យបានញឹកញាប់ ខណ:ពេលដែលអង្គុយ៕