ខ្សែបម្រើរបស់ក្លឹប Manchester United កីឡាករ Paul Pogba បាននិយាយថា ក្រុមចោរបានលួចមេដាយឈ្នះ World Cup របស់ខ្លួន ពេលដែលពួកគេលួចចូលផ្ទះរបស់គេ។
កីឡាករសញ្ជាតិបារាំងវ័យ២៩ឆ្នាំ បាននិយាយពីសុបិនអាក្រក់ របស់គ្រួសារខ្លួន កាលពីសប្ដាហ៍មុន ពេលដែលផ្ទះរបស់គេត្រូវបានចោរចូល អំឡុងពេល United លេងនៅពាន Champions League ទល់នឹង Atletico Madrid។ នៅពេលនោះកូនទាំងពីរ និងមេដោះរបស់ពួកគេស្ថិតនៅក្នុងផ្ទះនោះ។
និយាយបញ្ជាក់កាលពីពេលថ្មីៗនេះ Pogba ឲ្យដឹងថា ចោរបានលួចគ្រឿងអលង្ការ របស់ម្ដាយខ្លួន និងមេដាយឈ្នះ World Cup។ ប៉ុន្តែអ្វីដែលគេបារម្ភជាងគេនោះ គឺសុវត្ថិភាពរបស់កូនៗ ព្រោះតែពេលនោះគេកំពុងជាប់ភារកិច្ចលេងឲ្យបិសាចក្រហមនៅ UCL។
បារាំងបានឈ្នះពាន World Cup កាលពីឆ្នាំ២០១៨ ដោយបានយកឈ្នះក្រូអាត ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Moscow ហើយពេលនោះ Pogba គឺជាអ្នករកបានគ្រាប់ទី៣ឲ្យបារាំង៕ Source: Sabay