ថៃឡង់ដ៏ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា អស់រយៈពេលជាង១ឆ្នាំបន្ទាប់ពីជំងឺកូវីដ-១៩បានវាយប្រហារ ប្រទេសថៃឡង់ដ៏ បានបិទព្រំដែនរបស់ខ្លួន កាន់តែច្រើន ឬតិចជាងនេះ ដោយដាក់លក្ខខណ្ឌតម្រូវ ឱ្យនៅដាច់ពីគេ យ៉ាងតឹងរ៉ឹង លើនរណាម្នាក់ដែលមកពីបរទេស ។ ជាងពាក់កណ្តាលនៃការងារ ដែលទាក់ទងនឹងវិស័យទេសចរណ៍ជិត ២០០.០០០នៅភូកេតបានបាត់បង់ ។
គួររំលឹកថា កាលពីឆ្នាំមុន ការដាក់កំហិតជំងឺកូវីដ-១៩ ត្រូវបានបន្ធូរ បន្ថយជាបណ្តើរៗ ប៉ុន្តែប្រទេស ដែលធ្លាប់ជាប្រភពទេសចរណ៍ ក្រៅប្រទេសដ៏ធំបំផុត របស់ប្រទេសថៃឡង់ដ៏ គឺប្រទេសចិន នៅតែបង្កការលំបាក យ៉ាងខ្លាំង សម្រាប់ពលរដ្ឋ របស់ខ្លួនក្នុងការធ្វើដំណើរ ។
នៅកន្លែងរបស់ពួកគេ ជនជាតិរុស្សី បានក្លាយជាក្រុមធំជាងគេក្នុងចំណោមភ្ញៀវ បរទេសទៅកាន់កោះភូកេត ហើយប្រហែល ១៧.០០០នាក់បានមកដល់ក្នុងខែធ្នូ ។
នៅគ្រាដែលអ្នកដំណើរមកពីជុំវិញពិភពលោកមកកាន់ ឆ្នេររបស់កោះភូកេតក្នុងកម្រិតខ្ពស់ រួមមាន ការ៉ុន កាតា និងប៉ាតុង អ្នកមិនអាចខកខានភស្តុតាង នៃការរីកដុះដាល នៃភ្ញៀវទេសចររុស្ស៊ី នាពេលថ្មីៗនេះបានទេ ។ ហាងដ៏ល្បីល្បាញ Cyrillic និងភោជនីយដ្ឋានដែលផ្តល់ ជូននូវរសជាតិអាហារ ជាមួយនឹងនំប៉ាវ borscht និង pelmeni ដែលមាននៅក្នុងបញ្ជីមុខម្ហូប ។
ប៉ុន្តែឥឡូវនេះ ការលុកលុយមក លើប្រទេសអ៊ុយក្រែន បានធ្វើឲ្យជាប់គាំងជនជាតិរុស្ស៊ីប្រហែល៧.០០០នាក់ នៅក្នុងប្រទេសថៃឡង់ដ៏ ដែលភាគច្រើន នៅកោះភូកេត ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ ជាច្រើនបានលុបចោលជើងហោះហើរ របស់ពួកគេឲ្យត្រឡប់ទៅផ្ទះវិញ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា