គណកម្មការរៀបចំការ ប្រកួតបាល់ទាត់ពិភពលោក FIFA នៅថ្មីៗនេះបានធ្វើការប្រកាសចាប់ដៃគូ ជាមួយនឹងក្រុមហ៊ុន លុយអេឡិកត្រូនិក Crypto.com ក្នុងនាមជាម្ចាស់ ឧបត្ថម្ភកម្មវិធីមួយដែរ ក្នុងព្រឹត្តិការណ៍ នៅក្នុងឆ្នាំ២០២២នេះ ។
វេបសាយជួញដូរលុយអេឡិកត្រូនិកមួយនេះ ដែលក៏មានបង្ហាញវត្តមាន នៅលើវេបសាយ NFT ផងដែរនោះកំពុងស្ថិត នៅក្នុងការកិច្ចខំប្រឹងប្រែង ដើម្បីទាញយកការ ទទួលស្គាល់កាន់តែច្រើន ឡើងតាមរយៈការបង្ហាញ មុខបង្ហាញមាត់និង យុទ្ធនាការនានាក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។
គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ លុយអេឡិកត្រូនិកព្រមទាំង tokens ផងកំពុងក្លាយទៅជា ឧបករណ៍ចាយវាយ ដែលមានទំនាក់ទំនងទៅទាំងជាមួយ នឹងក្រុមកីឡាទាំងឡាយលើលោក ទាំងកីឡាករនិងអង្គភាពនិងគណកម្មការ កីឡាករធំរបស់ពិភពលោកផងដែរ ហើយក៏ដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ ៕
ប្រែសម្រួល៖ស៊ុនលី