ផ្សេងៗ

Justin Bieber ទាមទារសំណងតម្លៃ២០លានដុល្លារ ចំពោះពាក្យបណ្ដឹងបរិហារកេរ្តិ៍ ជុំវិញការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ

កាណាដា ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាបើឲ្យដឹងថា តារាចម្រៀងប្រុសជនជាតិកាណាដា លោក Justin Bieber ទាមទារសំណងតម្លៃ២០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍ ដែលបានកើតឡើង ចំពោះលោកកាលឆ្នាំ ២០២០ បន្ទាប់ពីរងការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ។

តារាចម្រៀងសញ្ជាតិកាណាដារូបនេះ បានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់អ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម២នាក់ដោយអះអាងថា ពួកគេត្រូវបានគេរំលោភ នៅកន្លែងដាច់ដោយឡែក ក្នុងសណ្ឋាគាររដ្ឋតិចសាស់ និងញូវយ៉កកាលឆ្នាំ ២0១៤ និង ២0១៥ ។ នៅពេលនោះ Bieber ទទួលបានការចាប់អារម្មណ៍ជាច្រើនរួមមាន Sorry, Stay និង What Do You Mean? បាននិយាយថា ការអះអាងនេះគឺការកុហក ដ៏គួរឲ្យស្អប់ខ្ពើម” និង “អាចប្រឌិតបាន” ។

នេះបើតាមឯកសាររបស់តុលាការថា កាលពីសប្តាហ៍មុន មេធាវីរបស់តារាចម្រៀងរូបនេះបានដាក់សំណើទាមទារសំណង ២០ លានដុល្លារ (ប្រហែល ១៥ លានផោន) ត្រូវបានបណ្តេញចេញ ។ ឯកសារទាំងនោះមិនបានបង្ហាញថា តើ Bieber និងចុងចោទបានយល់ព្រមលើការដោះស្រាយឬអត់ទេ។

នេះបើយោងតាមទូរទស្សន៍ NBC News ដៃគូអាមេរិករបស់ Sky Newsថា លោក Evan Spiegel មេធាវីរបស់ Bieber បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោក Justin បានសម្រេចចិត្តបន្ត និងច្រានចោលសំណុំរឿង សម្រាប់ការបរិហារកេរ្តិ៍ក្នុងឆ្នាំ ២0២0៕ ដោយ៖លី ភីលីព

Most Popular

To Top