ភ្នំពេញ៖ប្រដាល់សកលកម្ពុជាយ៉ុន ដារ័ត្នបានយកឈ្នះកីឡាករទីម័រ ដោយពិន្ទុឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាមនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
ប្រដាល់សកលកម្ពុជាយ៉ុន ដារ័ត្ន គឺកីឡាករទី១ដែលបានកក់មេដាយសំរិទ្ធ បន្ទាប់ប្រដាល់ សកលកម្ពុជា ស៊ីវ សុងម៉េង ឈ្នះឡាវដោយពិន្ទុ ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខណៈម្ចាស់មេដាយសំរិទ្ធ SEA GAMES 2017 ប្រដាល់សកលណាត សៀកនិន ប្រកួតក្នុងប្រភេទទម្ងន់ ៥៦គ.គ្រ ចាញ់ប្រកួតក្នុងប្រភេទមីយ៉ាន់ម៉ាដោយពិន្ទុ២ទល់៣ និងប្រដាល់សកលបាំង ណុន ទម្ងន់ ៥២ ចាញ់ទីម័រដោយពិន្ទុ ៣/២៕ដោយ៖លី ភីលីព