កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ Star News បានរកឃើញព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងក្រុមចម្រៀងស្រីដែលមានសមាជិក ៦នាក់ថ្មីនឹងមកដល់របស់ HYBE Labels x Source Music តាមរយៈរបាយការណ៍ផ្តាច់មុខនៅថ្ងៃទី ២៥ ខែមីនា។
យោងតាមសារព័ត៌មាន Star News ថា ក្រុមចម្រៀងនារីនឹងមកដល់នាពេលខាងមុខមានសមាជិកចំនួន ៦ នាក់ រួមទាំងសិក្ខាកាមចំនួន ៣ នាក់ដែលធ្លាប់ស្គាល់ជាសាធារណៈរួចមកហើយ គឺអតីតសមាជិកក្រុម IZ*ONE Miyawaki Sakura, Kim Chae Won និងអតីតបេក្ខនារី ‘Produce 48’ Heo Yun Jin ។
យោងតាមសារព័ត៌មាន Star News ថា លើសពីនេះទៀត ក្រុមការងារមានអតីតសមាជិក Source Music ២នាក់បានបង្ហាញខ្លួនជាសាធារណៈរយៈពេលខ្លី។ សមាជិកចុងក្រោយត្រូវបានជ្រើសរើសដោយប្រធានក្រុមហ៊ុន Source Music លោក So Sung Jin នៅប្រទេសហូឡង់។
ជាមួយគ្នានេះដែរ នៅមុនថ្ងៃទី ២៥ ខែមីនា Source Music បានបញ្ចេញឈុតខ្លីៗ រាប់ថយក្រោយ ជាមួយនឹងចំណងជើងថា “IM FEARLESS” ។ នៅក្នុងព័ត៌មានផ្សេងទៀត ពាក្យចចាមអារ៉ាមបានសន្មត់ថាឈ្មោះដំបូងរបស់ក្រុមចម្រៀងស្រីថ្មីអាចទាក់ទងនឹងឃ្លាដែលដាក់ដោយ HYBE Labels កាលពីឆ្នាំមុន “Lesserafim” ៕ដោយ៖លីភីលីព