ស្រុកល្វាឯម៖ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២ លោក ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯមទទួលបន្ទុកចលនាយុវជន តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព បើកការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។
លោក កន សុខកាយបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកល្វាឯម បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងគុណភាព នៃរៀបចំការប្រកួតតាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជនតាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ឳកាសដល់យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម លឹងកីឡាបាល់ទាតដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល។
លោកបានបន្តថា ការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង១៧ មកពីឃុំទំាង១៥មកនៅស្រុកល្វាឯម រួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់ យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាសក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។
រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោល វត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ ។ សម្រាប់ថ្ងៃបើកការប្រកួតជាផ្លូវការ ក្រុមបាល់ទាត់អធិរាជជ្រោយពិសី មកពីយុវជនឃុំទឹកឃ្លាំង ប៉ះជាមួយក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ។
លោក ជាប ដាវុធក៏បានមានប្រសាសន៍ថា តាំងនាមលោក និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯមកំពុងតែអភិឌ្ឍបាល់ទាត់ ក្នុងស្រុកទំាង៣ គឺស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម យ៉ាងណាមិញឆ្លៀតឳកាស ប្រើប្រជាប្រិយភាពរបស់កីឡាបាល់ទាត់ ក្នុងការចូលរួមលើកស្ទួយសង្គមជាតិមូលទាំង។ ចំពោះក្រុមដែលទទួលគ្រងតំណែងជើងឯក ប្រចាំស្រុកនីមួយៗ ត្រូវប្រកួតនឹងគ្នាដើម្បីដណ្តើមពានរង្វាន់ជើងឯក ប្រចាំស្រុកទាំង៣៕