ព័ត៌មានអន្តរជាតិ

តើក្រដាស់ប្រាក់ ដុល្លារចាស់ៗ ត្រូវបានគេយកទៅណា? (Video)

លុយ​ នៅកន្លែងណាក៏មាន។ តើនឹងមានអ្វីកើតឡើង ប្រសិនបើលុយចាស់ៗទាំងអស់នេះត្រូវបាន ជំនួសដោយក្រដាសប្រាក់ថ្មីមកវិញ? ខ្ញុំចង់បានន័យថា ក្រដាសប្រាក់ចាស់ៗទាំងអស់នេះ នឹងត្រូវបានគេបំផ្លាញចោល។ លុយជាច្រើន! លុយប្រហែលជាមិនអាចដុះ ពីដើមឈើទេប៉ុន្ដែដើមឈើ អាចដុះចេញពីលុយ មិនត្រឹមតែដើមឈើទេ មានថែមទាំងបន្លែជាច្រើនប្រភេទទៀត ។

ទីក្រុង New Orleans រដ្ឋឡូសអេនជីឡែស សហរដ្ឋអាមេរិក នៅទីនេះគឺជាធនាគារអភិរក្ស ប្រសើរជាងគេនៅ ទីក្រុង Orleans រដ្ឋឡូសអេនជីឡែស សហរដ្ឋអាមេរិក ហើយនេះគឺជាកន្លែងដែលយើង បោះបង់ចោលរាប់លានដុល្លារ។

ឈ្មោះរបស់ខ្ញុំគឺ Dean Woitha។ ខ្ញុំជាអ្នកវិភាគមុខជំនួញ នៅធនាគារជាតិមួយនេះ។ ការងាររបស់យើងគឺត្រូវផ្គត់ផ្គង់រូបិយប័ណ្ណ និងជំរុះរូបិយប័ណ្ណដែល មានលក្ខណៈចាស់កខ្វក់ ចេញពីវដ្តចំណាយ។ ដូច្នេះនៅទីនេះជាមធ្យមយើងបាន កំទេចក្រដាសប្រាក់កខ្វក់ប្រហែល ៦ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយក្រដាសប្រាក់ទាំងនោះ ខ្លះមានលក្ខណៈរហែក ទក់ខ្លាំង ប្រហោង បិទស្កុត ឬត្រូវបានសរសេរអក្សរពីលើជាដើម។ យើងមិនចង់ឲ្យក្រដាសប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់នៅក្នុង វដ្តចំណាយនោះទេ។

ប្រសិនបើអ្នកចង់រកដីដែលមានជីជាតិ គួរជ្រើសរើសយកដីដែល ធ្វើពីកំទេចក្រដាសប្រាក់។ បន្ទាប់ពីក្រដាសប្រាក់ចាស់ៗ ទាំងអស់នោះត្រូវបាន យកទៅកំទេចចោល កំទេចកំទីទាំងនោះត្រូវបានគេ ដឹកយកទៅចាក់នៅដីវាល។ បច្ចុប្បន ដោយការខិតខំប្រឹងប្រែងជាច្រើន យើងបានរកវិធីដែលអាចយក សំរាមទាំងនេះកែច្នៃឡើងវិញ ដោយស្វ័យប្រវត្តិ ។

ឡានដឹកពណ៌បៃតងទាំងនេះ នឹងអាចធ្វើឲ្យកំទេចសំរាម ទាំងអស់នោះខ្លាចជារបស់ដ៏មានប្រយោជន៍។ កំទេចកំទីដែលយើងកំពុងតែ ឃើញនេះគឺជាកំទេចលុយ ២៤ លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែកំទេចលុយទាំងនេះ នឹងអាចបង្កើតជាសមិទ្ធិផលជាច្រើន ដែលអាចមានតម្លៃច្រើនជាងនេះ។ ខ្ញុំឈ្មោះ Johnathan Christian Stroud, នាយកក្រុមហ៊ុនផលិតវត្ថុធាតុដើម Wood Material LLC។ ពួកយើងបានបំលែងលុយទៅជាដី។

នេះគឺជាវិធីបំលែង ដែលខ្ញុំចូលចិត្តជាងគេ។ វាពិតជាងាយស្រួលក្នុងការធ្វើ ហើយវាថែមទាំងអាចផ្តល់ នូវអត្ថប្រយោជន៍ជាច្រើន។ កំទេចលុយដែលគេ កំពុងតែចាក់នៅលើដីនេះ​ គឺនឹងត្រូវបានគេធ្វើជាដីកំប៉ុស ដែលអាចផ្តល់នូវជីជាតិដ៏ល្អ សម្រាប់ដំណាំកសិកម្ម។ នេះគឺជាកសិករម្នាក់ឈ្មោះ Simond Menasche។ នេះគឺជាចំការមួយលានដុល្លារ។ សព្វថ្ងៃយើងបានផ្គត់ផ្គង់អាហារ និងបន្លែស្រស់ៗសម្រាប់ទីក្រុង Orleans។ នៅក្នុងចំការនេះរួមមាន ត្រប់ ត្រសក់ ប៉េងប៉ោះ និងម្ទេសប្លោកជាដើម ដោយដំណាំទាំងនេះ ត្រូវបានដុះចេញពីដីកំប៉ុស ដែលត្រូវបានរួមផ្សំចេញពីកំទេច ក្រដាសប្រាក់ដែលគេកិនបោះចោល។ ដូចពាក្យស្លោកមួយឃ្លាបានពោលថា “សំរាមរបស់មនុស្សម្នាក់ គឺជាទ្រព្យកំណព្វរបស់មនុស្សម្នាក់ទៀត” បង្កើតជារឿងមួយដោយ ដាំប៉េងប៉ោះចេញពីលុយ!

Most Popular

To Top