ក្រោយស្ថិតក្នុងសមរភូមិ ប្រយុទ្ធអស់ជាច្រើនថ្ងៃ ទាហានរុស្សីម្នាក់បានសុំចុះចាញ់ ដោយមើលឃើញថា មិនអាចច្បាំងឈ្នះទាហានអ៊ុយក្រែន។
ទាហានរុស្សី ឈ្មោះ Misha បានក្រាបនៅលើដី សុំចុះចាញ់ ដោយគេឃើញមានទាហានអ៊ុយក្រែន ភ្ជង់កាំភ្លើងទៅលើរូបគេផងដែរ។ ក្រោយសុំចុះចាញ់ ទាហានរូបនោះ បានទុករថក្រោះមួយគ្រឿងប្រភេទ T-72B3 ឱ្យទៅអ៊ុយក្រែនថែមទៀតផង។ ចំណែកខាងអ៊ុយក្រែន បានផ្តល់សញ្ជាតិដល់ទាហានរុស្សីខាងលើ និងប្រាក់ចំនួន ៧៥០០ផោន។
ពេលនេះទាហានវ័យក្មេង Misha កំពុងសម្រាកព្យាបាល នៅក្នុងទីកន្លែងដ៏មានផាសុកភាព ក្រោយសុំចុះចូល ជាមួយអ៊ុយក្រែន។ រូបគេត្រូវបានទទួលយ៉ាងកក់ក្តៅ ដោយមានទាំងអាហារហូបចុកឆ្ងាញ់ៗ កន្លែងងូតទឹកមានទាំងទឹកក្តៅ ទឹកត្រជាក់ និងទូរទស្សន៍សម្រាប់ទស្សនាកម្សាន្ត ប្រៀបដូចសណ្ឋាគារ លំដាប់ផ្កាយ ៥៕ Source: Sabay