គ្រូបង្វឹកជម្រើសជាតិ នៃ ប្រទេសអេស្បាញ លោក Luis Enrique នៅសប្តាហ៍នេះ បានចេញមកធ្វើការបដិសេធ ហើយក្នុងការចាកចេញ ពីក្រុមជម្រើសជាតិ ហើយទៅចូលរួមជាមួយនឹង ក្លឹបបិសាចក្រហម ManUTD ដោយអះអាងថា លោកនឹងបន្តដឹកនាំក្រុម នៅកាតាសម្រាប់ពានរង្វាន់ ពិភពលោកឆ្នាំនេះ ។
ការប្រកួតដែលធ្វើឡើង នៅក្នុងប្រទេសកាតាឆ្នាំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលពេលវេលារដូវរងា ត្រូវបានជ្រើសរើស សម្រាប់ការប្រកួតហើយ សម្រាប់អេស្បាញវិញ ត្រូវបានគេមើលឃើញថា ជាក្រុមដ៏ខ្លាំងមួយ ដែលអាចមាន លទ្ធភាពក្នុងការ លើកពានរង្វាន់ដ៏ធំមួយនេះ ជាមិនខានក្រោយខកខាន កាលពីព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ ។
លោក Enrique ត្រូវបានសារព័ត៌មានធំៗ កន្លងមកចុះផ្សាយបានទំនាក់ទំនងគ្នា ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែជាលទ្ធផលលោក តែងតែបានបញ្ជាក់ហើយថា នឹងមិនចាកចេញពីក្រុមជម្រើសជាតិ អេស្បាញក្នុងពេលឆាប់ៗ នេះនោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី