ព័ត៌មានអន្តរជាតិ

ប្រមុខ​ចារកម្ម​យោធា​អ៊ុយក្រែន​៖ លោក ពូទីន កំពុង​សម្លឹង​មើល “សេណារីយ៉ូ​កូរ៉េ” សម្រាប់​អ៊ុយក្រែន

គៀវ៖ ប្រមុខ​ចារកម្ម​យោធា​អ៊ុយក្រែន ​ឲ្យដឹងថា ប្រធានាធិបតី​រុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន អាច​នឹង​សម្លឹង​មើល ពីការបំបែកអ៊ុយក្រែន​ជា​ពីរ ដូច​កូរ៉េ​ខាង​ជើង និង​កូរ៉េខាង​ត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន  CNN។

កងពលតូច ឧត្តមសេនីយ៍  លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ប្រតិបត្តិការរបស់រុស្ស៊ី នៅជុំវិញទីក្រុងគៀវ បានបរាជ័យ ហើយឥឡូវនេះ វាមិនអាចទៅរួចទេ សម្រាប់កងទ័ពរុស្ស៊ីក្នុងការផ្តួលរំលំ រដ្ឋាភិបាលអ៊ុយក្រែន។  លោក​បានលើកឡើងថា សង្គ្រាម​របស់​លោក​ពូទីន​ឥឡូវ​នេះ ​គឺ​ផ្តោត​លើ​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​កើត ​នៃ​ប្រទេសអ៊ុយក្រែន។

លោកបន្ដថា “មានហេតុផល ដើម្បីជឿថា លោកកំពុងពិចារណាសេណារីយ៉ូ “កូរ៉េ” សម្រាប់អ៊ុយក្រែន នោះគឺកងកម្លាំងរុស្ស៊ី នឹងព្យាយាមដាក់ខ្សែបន្ទាត់បែងចែក រវាងតំបន់ ដែលមិនបានកាន់កាប់ និងកាន់កាប់នៃប្រទេសរបស់យើង។  តាម​ពិត វា​ជា​ការ​ប៉ុនប៉ង ​បង្កើត​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​នៅ​អ៊ុយក្រែន”។

 លោក Budanov បានលើកឡើងថា រុស្ស៊ី នៅតែមានចេតនាបង្កើតច្រករបៀង លើដីពីព្រំដែនរុស្ស៊ី ទៅកាន់តំបន់គ្រីមេ ហើយបានឲ្យដឹងថា លោករំពឹងថានឹងឃើញការប៉ុនប៉ង ដើម្បីបង្រួបបង្រួមទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី ទៅជាអង្គភាពតែមួយ។

លោក Budanov បានបន្ថែមថា “យើងកំពុងមើលឃើញការប៉ុនប៉ង ដើម្បីបង្កើត” ប៉ារ៉ាឡែល “អាជ្ញាធរនៅក្នុងទឹកដីដែលកាន់កាប់ និងបង្ខំមនុស្សឱ្យបោះបង់ រូបិយប័ណ្ណអ៊ុយក្រែន” ដោយបន្ថែមថា លោករំពឹងថាប្រជាជនអ៊ុយក្រែន នឹងទប់ទល់ នឹងកិច្ចខិតខំប្រឹងប្រែង នយោបាយរបស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top