ថៃ៖កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ការចំណាយថ្ងៃកំណើត របស់នាងជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ គឺជាការល្អបំផុត នោះហើយជាអ្វីដែលតតារាចម្រៀងស្រី ដ៏ល្បីនៅប្រទេសកូរ៉េខាងត្បូងនាង Lisa សមាជិកក្រុម Blackpink បានធ្វើដើម្បីអបអរសាទរខួបលើកទី ២៥ របស់នាង កាលពីថ្ងៃអាទិត្យមុន ពេលត្រឡប់មកស្រុកកំណើត របស់នាងវិញក្នុងប្រទេសថៃ ។
តារា K-pop មានឈ្មោះពេញថា Lalisa Manoban បានបង្ហោះនៅលើ បណ្តាញសង្គម Instagram ដោយចែករម្លែករូបថត របស់នាងក្នុងឈុតពណ៌ខៀវ ក្រម៉ៅថា ខ្ញុំសប្បាយ ចិត្តណាស់ ដែលឆ្នាំនេះ ខ្ញុំអាចធ្វើខួបកំណើតជាមួយគ្រួសារ និងមិត្តភក្តិ ។ អរគុណអ្នកគ្រប់គ្នា បានធ្វើឲ្យខួបកំណើត របស់ខ្ញុំកាន់តែពិសេស ។
មិនបាច់និយាយទេ ការបង្ហោះនេះទទួលបានការស្រលាញ់ និងគាំទ្រច្រើនលើសលប់ ពីអ្នកគាំទ្រ Blackpink ដែលគេស្គាល់ថា Blinks ខណៈពួកគេបានផុសពេញបណ្តាញ សង្គមជាមួយនឹងការជូនពរថ្ងៃកំណើតដល់ idol របស់ពួកគេ ។ hashtags #SuperstarLalisaDay និង #LovingLisaDay ក៏មាននិន្នាការជុំវិញពិភពលោកផងដែរ ។
យោងតាមគេហទំព័រកម្សាន្ត របស់ប្រទេសថៃថា វាគឺជាលើកទីមួយក្នុងរយៈពេល ៣ ឆ្នាំដែល Lisa បានត្រឡប់មកវិញ ដោយសារតែកាលវិភាគ របស់នាងរវល់ខ្លាំង។ The Nation របស់ប្រទេសថៃ បាននិយាយថា នាងបានត្រឡប់មកផ្ទះវិញកាលពីថ្ងៃអង្គារមុន ហើយត្រូវបានគេប្រទះ ឃើញនៅហាងសាច់អាំង ក្នុងទីក្រុងបាងកកនៅយប់នោះ ។
នាង Lisa កើតនៅ Buriram ភាគឦសាននៃប្រទេសថៃ នាងបានចាប់ផ្តើមអាជីព របស់នាងនៅអាយុ ១១ ឆ្នាំដោយជាផ្នែកមួយនៃក្រុមរាំថៃ We Zaa Cool (រួមជាមួយតារា K-pop ផ្សេងទៀតគឺ BamBam របស់ GOT7) ។ ក្រោយមកនាង បានចូលផលិតកម្ម YG Entertainment នៅអាយុ ១៣ ឆ្នាំ បន្ទាប់ពីបានផ្តួលបេក្ខជន ផ្សេងទៀតឲ្យក្លាយជាអ្នកហ្វឹកហាត់ ហើយក្រោយមកជា សមាជិកក្រុម Blackpink ៕ ដោយ៖លី ភីលីព