ព័ត៌មានអន្តរជាតិ

យន្តហោះ Airbus A380 ‘superjumbo’ ដំណើរការដោយប្រេង ចម្អិនអាហារបានបញ្ចប់ការ ហោះហើររយៈពេល៣ម៉ោង

អង់គ្លេស ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកដំណើរ ដ៏ធំបំផុត របស់ពិភពលោក បានបញ្ចប់ការហោះហើរ រយៈពេល៣ម៉ោងពី Toulouse ទៅ Nice ដែលប្រើប្រាស់ដោយប្រេង ចម្អិនអាហារជាលើកដំបូង ។

គំរូសាកល្បងនៃយន្តហោះ Airbus A380 ‘superjumbo’ ដែលពោរពេញទៅដោយឥន្ធនៈអាកាសចរណ៍ ប្រកបដោយនិរន្តរភាព (SAF) ទម្ងន់ ២៧ តោនបានហោះចេញពី ព្រលានយន្តហោះ Blagnac នៅទីក្រុង Toulouse ហើយបានចុះចតនៅទីក្រុង Nice កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ វាបានក្លាយជាជើងហោះហើរ A380 លើកដំបូងមិនធ្លាប់មានត្រូវ បានដំណើរការ ១00 ភាគរយដោយ SAF និងជាលើកទី៣ដែលយន្តហោះ Airbus បានបញ្ចប់ការហោះហើរនាឆ្នាំមុន ។

ឧស្សាហកម្មអាកាសចរណ៍ បានសន្យាថា នឹងសម្រេចបាននូវការបំភាយកាបូន សុទ្ធត្រឹម ឆ្នាំ ២0៥0 ខណៈ រដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់គោលដៅ នៃយន្តហោះដែលប្រើប្រាស់ ១0 ភាគរយ SAF នៅឆ្នាំ ២0៣0។ ឥន្ធនៈដែលកាត់បន្ថយការ បំភាយឧស្ម័ន CO2 ដល់ទៅ ៨0 ភាគរយ អាចផលិតចេញ ពីកាកសំណល់ប្រេង និងខ្លាញ់ កាកសំណល់បៃតង និងក្រុង និងដំណាំមិនមែនអាហារ ។
វាក៏អាចត្រូវបានផលិត ដោយសំយោគនៅក្នុងដំណើរការ ដែលចាប់យកកាបូនពីខ្យល់ ។ ម៉ាស៊ីនយន្តហោះថ្មីអាចប្រើឥន្ធនៈបៃតង បានដល់ទៅ៥០ភាគរយ ប៉ុន្តែ Rolls-Royce បាននិយាយថា ម៉ាស៊ីន Trent របស់ខ្លួនអាចនឹងត្រូវបានដំណើរការ ១០០ ភាគរយដោយឥន្ធនៈប្រកប ដោយនិរន្តរភាពនៅឆ្នាំ ២០២៣ ។

យន្តហោះសាកល្បងពីរ ជាន់ A380 របស់ក្រុមហ៊ុន Airbus MSN 1 បានចេញដំណើរនៅម៉ោង 0៧:៤៣ (GMT) នៅថ្ងៃសុក្រ ទី ២៥ ខែមីនា ដោយដំណើរ ការម៉ាស៊ីន Rolls-Royce Trent 900 មួយលើ ១00 ភាគរយ SAF ។ វាត្រូវបានបង្កើតឡើងនៅ Normandy ដោយក្រុមហ៊ុន TotalEnergies និងមានសារធាតុ អ៊ីដ្រូកែច្នៃ និងអាស៊ីតខ្លាញ់ (HEFA) គ្មានក្លិនក្រអូប និងស្ពាន់ធ័រ ៕ដោយ៖លី ភីលីព

Most Popular

To Top