TheSunsports ចេញផ្សាយនៅថ្ងៃពុធទី៤ខែធ្នូនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs នឹងមិននៅសល់ជម្រើសច្រើន សម្រាប់សម្រេចចិត្តទៅលើកីឡាករ ខ្សែបម្រើឆ្នើម Christian Eriksen ដែលជឿជាក់ថាមិន ដែលមានបំណងចង់បន្ត លេងជាមួយនឹងក្លឹបទៀតឡើយនោះ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបនឹងអាចត្រឹម ប្រមូលបានលុយយ៉ាងហោចណាស់ ក្នុងចំនួនតិចជាង៤០លានផោនប៉ុណ្ណោះ ពីការចាកចេញរបស់ Eriksen ដែលនឹងអាចធ្វើឡើង ក្នុងខែមករានេះ។
Eriksen បានបដិសេធមិនព្រម បន្តកុងត្រាថ្មីឡើយ ទោះបីជាបានពិភាក្សា ដោយផ្ទាល់ជាមួយនឹងគ្រូបង្វឹកថ្មីលោក Jose Mourinho ក្តីហើយកុងត្រាចាស់ ដែលនឹងបន្តបានត្រឹមចុងបញ្ចប់រដូវកាលនេះ មានន័យថាកីឡាករអាចសម្រេចចិត្ត ចុះកុងត្រាជាមួយនឹងក្លឹបថ្មី ជាមុនបានដោយមិនមានបញ្ហាអ្វីឡើយ ៕ប្រែសម្រួល:ស៊ុនលី