អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា ប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនកាណាដាដែលរំពឹងថា នឹងរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលទ្ធផលបានពីការស្ទង់មតិអាជីវកម្មពិសេសនៅក្នុងខែមីនាដែលបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ។
នៅក្នុងបទសម្ភាសន៍ ដែលធ្វើឡើងដោយការិយាល័យប្រចាំតំបន់ របស់ធនាគារកាណាដាជាមួយនឹងអ្នកគ្រប់គ្រង ជាន់ខ្ពស់នៃក្រុមហ៊ុនជាង១០០ ដែលត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីសមាសភាព នៃផលិតផលក្នុងស្រុកសរុបនៃវិស័យធុរកិច្ចរបស់ប្រទេសកាណាដា គឺក្រុមហ៊ុនចំនួន៧៧ ក្នុងចំណោមក្រុមហ៊ុន១៥២ រំពឹងថា ពួកគេនឹងរងផលប៉ះពាល់ដោយជម្លោះនេះ ។
ធនាគារកណ្តាលបានឲ្យដឹងថា ផលប៉ះពាល់ដែលគេរំពឹងទុកជាទូទៅបំផុត គឺសម្ពាធនៃថ្លៃដើមកើនឡើង ដែលជាប់ពាក់ព័ន្ធជាចម្បងទៅនឹងការកើនឡើងនៃតម្លៃថាមពល និងទំនិញផ្សេងទៀត ក៏ដូចជាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត។
ក្នុងចំណោមក្រុមហ៊ុនដែលរំពឹងថា ជម្លោះនឹងបង្កើនថ្លៃដើមទុនរបស់ពួកគេដោយសារតែ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាគច្រើនពឹងផ្អែកលើទំនិញមកពីអឺរ៉ុប ឬអាស៊ី។
ការស្ទង់មតិបានបង្ហាញឱ្យដឹងថា ពួកគេរំពឹងថា នឹងកើនឡើងថ្លៃដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនយូរជាងនេះ ដែលទាក់ទងនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ ។
សម្រាប់អាជីវកម្មផ្សេងទៀតរំពឹងថា នឹងមានការពន្យារពេល និងកាត់បន្ថយភាពអាចរកបាននៃទំនិញ ។ ក្រុមហ៊ុនជាច្រើនគ្រោងនឹងបញ្ជូនការកើនឡើងថ្លៃដើម ដែលទាក់ទងនឹងជម្លោះដល់អតិថិជនរបស់ពួកគេ នេះបើយោងតាមលទ្ធផលស្ទង់មតិ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា