សិល្បៈ និង កម្សាន្ត

ទើបតែលែងលះប្រពន្ធ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែ លាន អាហ្វ្រីលគីនីន ចេញមុខស្និទ្ធស្នាល ជាមួយនារីម្នាក់នេះ

ភ្នំពេញ ៖ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីប្រកាសបែកផ្លូវ ជាមួយភរិយា ជាអតីតតារាសម្តែង កែវ វល័ក្ខ មកពេលនេះ លាន អាហ្វ្រីលគីនីន ដែលពេលនេះ ស្ពាយងារជាឧកញ៉ានោះ បានងាកមកស្និទ្ធស្នាល ជាមួយអ្នកលក់ អនឡាញ ដែលមានឈ្មោះល្បី និងមានសម្រស់ស្អាតម្នាក់ ។

ចុងក្រោយនេះឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែម ជាមួយអ្នកលក់អនឡាញវ័យ ៤៥ឆ្នាំរូប នោះដោយបានបញ្ជាក់ថា «ជូនជំទាវគីនីនទៅធ្វើការ»។ ក្នុងនោះក៏មានការចូល រួមអបអរសាទរ ពីសំណាក់មិត្តភក្តិ ក្នុងហ្វេសប៊ុកដោយនិយាយថា ពិតជាស័ក្តិសមគ្នាមែន។ ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងថា ទំនាក់ទំនងរវាង លាន អាហ្វ្រីល គីនីន និងស្រ្តីអ្នកលក់អនឡាញរូបនេះ ជាទំនាក់ទំនងស្នេហា ឬគ្រាន់តែជាការរាប់អាន បែបធម្មតានោះឡើយ ព្រោះកន្លងមកអតីតភរិយា កែវ វល័ក្ខ ធ្លាប់លើកឡើងថា លាន អាហ្រ្វីលគីនីន មានស្រីច្រើន ។

គួរឱ្យដឹងផងដែរថា លោក លាន អាហ្រ្វីលគីនីន ដែលគេហៅថា ជាលោកឧកញ៉ាៗគីនីន បន្ទាប់ពី លោកបាន គោរម្យងារនេះ កាលពីចុងឆ្នាំ២០១៩ នោះស្រាប់តែពេលថ្មីៗកន្លងទៅននេះអតីតពិធីករ និងតារា ចម្រៀងរូបនេះ សារភាពថា លោកបានលែងលះ ប្រពន្ធអ្នកនាងកែវ វរល័ក្ខ ដែលជាប្អូនរបស់ កែវ ពិសី នោះ ដាច់ស្រេចហើយ ។ ការទម្លាយថា ខ្លួនពេលនេះមិនមែន ជាស្វាមី របស់អ្នកនាង វរល័ក្ខ នោះ ក្រោយ ពីមានសំណួរ របស់ក្មេងស្រីម្នាក់ នៅលើTik Tok បានចោទសួរលោក គីនីន ថា ម៉េច បានឃើញតែលោកថតជាមួយកូនៗ មិនដែលឃើញរូបជាមួយប្រពន្ធ ទើបធ្វើឲ្យឧកញ៉ា ដែល កំ ពុងតែកាក់កបរកស៊ីដីធ្លី និងដឹកថ្មលក់នោះ ឆ្លើយតបថា លោកនិងភរិយា បានលែងលះគ្នាទៅហើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top