ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ការពារការវាយប្រហារ តាមអ៊ីនធើណេតថ្មី របស់រុស្សីផ្តោតលើបណ្តាញ អគ្គិសនី ខណៈការព្រមានបន្ថែមទៀត អាចនឹងកើតមាន

អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែន បានចោទប្រកាន់ ពួក Hacker ដែលធ្វើការឲ្យ ស៊ើបការណ៍យោធា រុស្ស៊ីអំពីការវាយប្រហារ តាមអ៊ីនធើណេតថ្មី ដោយផ្តោតលើបណ្តាញ អគ្គិសនី និងការផ្គត់ផ្គង់ ថាមពលរបស់ប្រទេស ។

ការវាយប្រហារនេះ ត្រូវបានគេគ្រោងនឹងធ្វើឡើង កាលពីថ្ងៃសុក្រ ទី៨ ខែមេសា សប្តាហ៍មុន នៅពេលមេរោគ ដែលកំណត់គោលដៅក្រុមហ៊ុន មិនស្គាល់អត្តសញ្ញាណនឹងបិទ ស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ជាច្រើននៅប្រទេស អ៊ុយក្រែន ខណៈអ្នកជំនាញសន្តិសុខ អ៊ីនធើណេត របស់ប្រទេស បានគ្រប់គ្រងដើម្បីការពារការរំខាន ដល់ការផ្គត់ផ្គង់ ថាមពលនោះ មានការព្រួយបារម្ភថា ការវាយប្រហារបន្ថែមទៀត អាចទទួលបានជោគជ័យ មុនពេលការជំរុញជាថ្មី ពីប្រទេសរុស្ស៊ីនៅភាគខាងកើត ។

ការចោទប្រកាន់ថ្មី នេះ ធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ថា ពួក Hacker រដ្ឋាភិបាល រុស្ស៊ី នៅពីក្រោយការ វាយប្រហារ លើក្រុមហ៊ុន ទំនាក់ទំនង ផ្កាយរណប នៅថ្ងៃដែលរថក្រោះ និងទាហានចាប់ផ្តើមចូល ក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមក្រុមអ្នកស្រាវជ្រាវ នៅ ESET បាននិយាយថា ការរួមជាមួយក្រុមហ៊ុន Microsoft បានជួយទប់ស្កាត់ការវាយប្រហារ មេរោគថ្មីនេះ គឺស្រដៀងទៅនឹងអ្វី ដែលបានប្រើប្រឆាំង នឹងធនាគារអ៊ុយក្រែន និងអង្គភាពរដ្ឋាភិបាល នៅដើមដំបូង នៃការលុកលុយ ។

វាក៏ស្រដៀងទៅនឹងយុទ្ធនាការហៅថា “Industroyer” ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីក្រុង Kyiv កាលខែធ្នូ ឆ្នាំ ២0១៦ ដែលជាការវាយប្រហារ លើកដំបូងមិនធ្លាប់មានលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីរយៈពេល ៧៥ នាទី ៕ ដោយ៖លី ភីលីព

Most Popular

To Top