ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលល្បីៗផ្នែកបច្ចេកវិទ្យាក៏មិនខុសពីមនុស្សទូទៅ គ្រាន់ពួកគេមានការបែងចែកពេលវេលាច្បាស់លាស់ទាំងម៉ោងធ្វើការ និងការដើរកម្សាន្ត។ យ៉ាងណាមិញចម្ងល់មួយបានចាក់ដោតលើបណ្ដាញអ៊ីនធឺណិត សួរថា តើមេខាងបច្ចេកវិទ្យា ទម្លាប់ងើបពីដំណេកម៉ោងប៉ុន្មាន?
+Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple:
អ្នកស្នងតំណែងឲ្យលោក Steve Jobs រូបនេះ ត្រូវបានគេដឹងច្រើនងើបត្រួតពិនិត្យ Emails តាំងតែពីម៉ោង ៤ ៣០ នាទីទាបភ្លឺ ហើយទម្លាប់ទៅធ្វើលំហាត់ប្រាណនាម៉ោង ៥ ព្រឹក។ មួយវិញទៀតគាត់រមែងទៅការិយាល័យមុនគេបង្អស់ ហើយក៏ធ្វើការដល់យប់ជ្រៅជាងគេដែរ។
+Steve Jobs ស្ថាបនិក Apple:
អាចនិយាយបានថា Tim Cook ដើរតាមគន្លងចាស់នៃអតីតថៅកែធំរបស់ខ្លួន ដោយ Jobs ធ្លាប់ប្រាប់ទៅសារព័ត៌មាន Time back កាលពីឆ្នាំ ១៩៩៩ ដោយទម្លាប់បុរសសញ្ជាតិអាមេរិករូបនេះ ច្រើនងើបម៉ោង ៦ ហើយធ្វើការងារមួយចំនួន មុនកូនទាំងអស់ភ្ញាក់ ប៉ុន្តែក៏ច្រើនធ្វើការនៅផ្ទះប្រហែល ១ ម៉ោង កន្លះ ទៅ ២ ម៉ោងសិន សឹមទៅក្រុមហ៊ុន (Apple) ប្រហែលម៉ោង ៨ ឬ ៩ ព្រឹក។
+Jeff Jordan អតីត CEO ក្រុមហ៊ុន PayPal និង OpenTable:
ធ្លាប់ជាអតីតក្រុមហ៊ុនទូទាត់ថ្លៃទំនិញតាម Online បុរសសញ្ជាតិអាមេរិករូបនេះ ធ្លាប់ប្រាប់ទៅ The New York Times ថាខ្លួនគាត់ទម្លាប់ងើបទៅការិយាល័យតាំងតែពីម៉ោង ៥ ព្រឹក ហើយមិនដែលចេញមុនម៉ោង ៧ យប់នោះទេ។
+Tim Armstrong នាយកប្រតិបត្តិក្រុមហ៊ុន AOL:
ឡើងកាន់តំណែងជា CEO នៃក្រុមហ៊ុន AOL តាំងពីឆ្នាំ ២០០៩ បុរសវ័យ ៤៧ ឆ្នាំ ធ្លាប់ប្រាប់ The Guardian គាត់រមែងងើបម៉ោង ៥:០០ ឬ ៥:១៥ នាទីព្រឹក ហើយចាប់ផ្ដើមពិនិត្យ Emails ក្បែរម៉ោង ៧ ដោយអំឡុង ២ ម៉ោងមុននេះបន្តិច លោកច្រើនធ្វើលំហាត់ប្រាណនិងអានសៀវភៅ។
+Vittorio Colao នាយកប្រតិបត្តិ Vodaphone:
មេធំក្រុមហ៊ុនអង់គ្លេស ក៏ងើបពីដំណេកម៉ោង ៦ ព្រឹក មិនខុសពី Steve Jobs ហើយហាត់ប្រាណបន្តិច មុនទៅធ្វើការដល់ម៉ោង ១០:៤៥ ទើបបានអាហារពេលល្ងាចជាមួយក្រុមគ្រួសារ និងចូលដំណេកទៅវិញនៅម៉ោង ១១:៣០ នាទីយប់។
+Marissa Mayer អតីត CEO ក្រុមហ៊ុន Yahoo:
ថ្វីបើ Yahoo ទទួលភាពបរាជ័យ ប៉ុន្តែអតីតមេស្រីម្នាក់នេះ ក៏រាប់បញ្ចូលជាមនុស្សឧស្សាហ៍ព្យាយាមមួយរូប ដោយអ្នកស្រីពុំសូវបានសម្រាកគ្រប់គ្រាន់ឡើយ ដែលជាទូទៅគាត់មានពេលចូលដំណេកតែ ៤ ម៉ោងប៉ុណ្ណោះ៕
ប្រភព៖Sabay