ព័ត៌មានអន្តរជាតិ

រូបថតឆេះលិចរបស់នាវាផ្ទុកមីស៊ីល ប្រវែង ១៨៦ ម៉ែត្រ របស់រុស្ស៊ី ត្រូវបានបញ្ចេញជាលើកដំបូង នៅលើអិនធ័រណិត

បរទេស៖ រូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត កាលពីព្រឹកថ្ងៃចន្ទ ហាក់ដូចជាបង្ហាញពីនាវាចម្បាំង របស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវភ្លើងឆេះមុនពេលលិច។ រូបថតកម្រិតទាបចំនួនពីរដែលថតពីមុំផ្សេងៗគ្នា បានបង្ហាញពីកប៉ាល់ចម្បាំងដ៏ធំមួយ ដែលជាក់ស្តែងគឺ Moskva បានហុយផ្សែង និងខ្ទេចខ្ទីនៅលើលំហរទឹក។

យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតមួយចំនួនអំពីអ្វីដែលបានកើតឡើងចំពោះកប៉ាល់ Moskva ត្រូវបានបង្ហាញ ចាប់តាំងពីវាបានលិចចេញពី ឆ្នេរសមុទ្រអ៊ុយក្រែនកាលពីសប្តាហ៍មុន ហើយរូបភាពទាំងនោះ ប្រសិនបើជាការពិត គឺជារូបថត ឬវីដេអូដំបូងបង្អស់ ដែលលេចចេញនូវនាវាដែលរងការវាយប្រហារ ដែលជានាវាផ្ទុកមីស៊ីលប្រវែង ១៨៦ ម៉ែត្រ ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងកងទ័ពជើងទឹករបស់រុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន។

រូបថតនៃនាវាចម្បាំងដែលកំពុងឆេះនេះ បានលេចចេញជាលើកដំបូងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រលើបណ្តាញកម្មវិធីផ្ញើសារ Telegram ដែលដាក់ខ្លួនថាជាធនធានស៊ើបការណ៍ របស់អ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top