កីឡា

ឃើញ​ក្លឹប PL ដេញ​គ្រូ​ញឹក អតីត​មេ Juve ខំ​ប្រឹង​រៀន​ អង់គ្លេស

អតីត​គ្រូ​បង្គោល Juventus លោក Massimiliano Allegri បាន​និយាយ ​ប្រាប់​សារព័ត៌មាន ESPN ថា លោក​នឹង​មិន​ត្រលប់​មក​ ពិភព​បាល់ ទាត់​វិញ​មុន​ចប់ ​រដូវ​កាល ២០១៩/២០​ទេ តែ​លោក​កំពុង​សម្ងំ​រៀន ​អង់គ្លេស​ពេល ​នៅ​ទីក្រុង​មីឡាន។

លោក​បាន​លើកឡើង​ថា៖ ” ខ្ញុំ​នឹង​ត្រលប់​មក​ ពិភព​បាល់ទាត់​វិញ​ នៅ​ខែ​មិថុនា [ឆ្នាំ២០២០]។ ខ្ញុំ​ត្រូវ​ការ​ពេល​សម្រាក​មួយ​ឆ្នាំ ក្រោយ​ដាច់​ពី Juventus ” ។

លោក​បាន​គូស​បញ្ជាក់​ថា៖ ” ខ្ញុំ​កំពុង​តែ​រៀន​ភាសា​ អង់គ្លេស​នៅ​ទីក្រុង​មីឡាន។ ខ្ញុំ​អាច​និយាយ​បាន​គ្រាន់​បើ​ហើយ តែ​អា​រឿង​ស្ដាប់​ហ្នឹង រាង​ពិបាក​បន្តិច ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ​ ដែរ​ លោក​បាន​ជាប់​ក្នុង​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ដោយ​ថា​លោក​នឹង​មក​ដឹកនាំ​ក្លឹប Manchester United ឬ ក្លឹប Arsenal នៅ​ពេល​ខាង​មុខ​នេះ៕

ប្រភព៖news.sabay.com.kh

Most Popular

To Top