កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ក្រុមចម្រៀងស្រី K-pop 2NE1 បានរំសាយកាលពី៦ឆ្នាំមុន ប៉ុន្តែដើម្បីបង្កើតឲ្យមានភាពរីករាយ របស់អ្នកគាំទ្រ អ្នកទាំង៤ បានជួបជុំគ្នាម្តងទៀត នៅលើឆាកធំ Coachella កាលពីថ្ងៃសៅរ៍ សម្រាប់ច្រៀងបទ I Am The Best ឆ្នាំ ២0១១ របស់ពួកគេ។
នាង Dara នាង Minzy និងនាង Park Bom បានចូលរួមជាមួយ អតីតមេក្រុមនាង CL នៅលើឆាកបន្ទាប់ពីនាង បានបញ្ចប់ឈុតទោលរបស់នាង។ នាង CL បានសម្តែងបទចម្រៀងរបស់នាងរួមមាន Spicy និង Hello B*tches សម្រាប់ឈុតរបស់នាង។
ក្រុមនេះគឺជាផ្នែកមួយនៃកម្មវិធីតាំងបង្ហាញរបស់ក្រុម 88rising មានឈ្មោះថា Head In The Clouds Forever រួមមាន rJackson Wang, Hikaru Utada និង Bibi ក្នុងចំណោមក្រុមផ្សេងទៀត។
ក្រុម 2NE1 ត្រូវបានរំសាយនៅឆ្នាំ ២0១៦ ហើយចុងក្រោយបានសម្តែងរួមគ្នា កាលពីឆ្នាំមុននៅកម្មវិធី Mnet Asian Music Awards ដែលស្រដៀងទៅនឹងការបង្ហាញខ្លួន របស់ពួកគេនៅ Coachella នោះ CL បាននាំក្រុមនៅសល់បន្ទាប់ពី ការសម្តែងទោលរបស់នាង។
ក្រុមនេះបានបង្ហាញខ្លួនជាលើកដំបូង កាលឆ្នាំ២00៩ ហើយត្រូវបានចុះហត្ថលេខា ជាមួយ YG Entertainment ។ ពួកគេជាក្រុមចម្រៀងស្រី K-pop ដំបូងគេដែលចាប់ផ្ដើម ប្រគំតន្ត្រីទេសចរណ៍ពិភពលោក ក្នុងឆ្នាំ ២០១២៕ ដោយ៖លី ភីលីព