កីឡា

Salah ​ថា Man Utd ​បើក​ឱ្យ Liverpool ​លេង​ស្រួល​ៗ​នៅ​តំបន់​បម្រើ ​និង​ការពារ​

​ក្រុម​ហង្ស​ក្រហម Liverpool ​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​យក​ឈ្នះ​ លើ​ក្រុម​បិសាច​ក្រហម Manchester United ​ដល់​ទៅ​លទ្ធផល ៤-០ ​ឯ​ណោះ​ ក្នុង​ពាន​រង្វាន់ English Premier League ​។

​កែ​បាល់​បាន​ត្រឹម​៥​នាទី ​ក្រុម Liverpool ​រក​បាន​១​គ្រាប់​ទៅ​ហើយ ​ដោយ Diaz ​មុន​ពេល Salah ​ថែម​បាន​គ្រាប់​ទី​២​នៅ​នាទី​២២។ ឈាន​ចូល​ដល់​តង់​ទី​២ ​ក្រុម​ម្ចាស់​ផ្ទះ​បន្ដ​សម្រុក​ទៀត ​រហូត​រក​បាន​២​គ្រាប់​ទៀត ដោយ Mane ​នៅ​នាទី​៦៨ ​និង Salah ​ទៀត​នៅ​នាទី​៨៥។ ​ចប់​ការ​ប្រកួត Man Utd ​ចាញ់​ក្នុង​លទ្ធផល ​៤-០ ​ឯ​ណោះ។

​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម Salah ​បាន​និយាយ​ដោយ​ស្មោះ​ត្រង់​ចំពោះ​ទម្រង់​លេង​របស់ Man Utd ​ថា​ពួកគេ​បាន​បើក​ឱ្យ​ក្រុម Liverpool ​លេង​ស្រួល​ៗ​ណាស់​នៅ​តំបន់​បម្រើ​និង​ការពារ។ ពួកគេ តែង​តែ​ឱ្យ​ក្រុម Liverpool ​នៅ​ស្ថានភាព​ដាច់​១​ស្មើ​ដែល​វា​ជា​ការ​គ្រោះថ្នាក់​សម្រាប់​ពួកគេ​ណាស់៕ Source: Sabay

Most Popular

To Top