ភ្នំពេញ៖កីឡាប្រដាល់គុនខ្មែរ យើងមានកីឡាករ៣នាក់ ដែលឈានជើង ចូលវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ ចំណែកកីឡាករប្រដាល់ សកលដណ្តើមេដាយសំរិទ្ធ២គ្រឿង ជូនកម្ពុជានៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តថ្ងៃទី៦ ខែវិច្ឆិកាដល់ថ្ងៃទី ១១ ខែធ្នូ ២០១៩។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ គុនខ្មែរបានមាន ប្រសាសន៍ពីហ្វីលីពីនថា កីឡាប្រដាល់គុនខ្មែរយើងមាន កីឡាករ៣នាក់ដែល ឈានជើងចូលវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រហើយ គឺកីឡាករ វ៉ាន់ វឿន ប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ ឡៅ ចិត្ត្រាប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ហើយ និងកីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង ក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម។
ចំណែកកីឡាករប្រដាល់ សកលសៅ រង្សី ប្រភេទទម្ងន់ ៤៨ ចាញ់ឥណ្ឌូនេស៊ី ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រទទួលបានមេដាយ សំរឹទ្ធ និងកីឡាករប្រដាល់ សកល ស៊ីវ សុងម៉េង ប្រភេទទម្ងន់ ៧៥ ចាញ់វៀតណាម ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក៏ ទទួលបានមេដាយសំរឹទ្ធ។
កម្មវិធីប្រដាល់សកល ថ្ងែទី៨.១២.១៩ ម៉ោង៣រសៀល ៖កីឡាការនីនូវ ស្រីពៅប្រកួត ជាមួយវៀតណាម ២កីឡាការិនីវី ស្រីខួច ប្រកួតជា មួយថៃ និងកីឡាករ យិន ដារ័ត្ន ប្រកួតជាមួយវៀតណាម ទាំងបីគូរប្រកួត ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕