សេដ្ឋកិច្ច​

Update៖ IMF ទម្លាក់ការព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចពិភពលោក មកនៅត្រឹម៣,៦ភាគរយ ស្របពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) កាលពីថ្ងៃអង្គារ បានទម្លាក់ការព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២នេះ មកនៅត្រឹម៣,៦ភាគរយ ចំពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ពោលគឺ០,៨ភាគរយ ទាបជាងការព្យាករណ៍ កាលពីខែមករា នេះបើយោងតាមសេដ្ឋកិច្ចពិភពលោក ចេញផ្សាយនាពេលថ្មីៗរបស់ខ្លួន ។ របាយការណ៍ស្តីពីការឆ្លុះបញ្ចាំង បានបង្ហាញដូច្នេះ ។

របាយការណ៍បានដាក់ថា វិបត្តិអ៊ុយក្រែន បានលាតត្រដាង ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅលើផ្លូវកែតម្រូវ ប៉ុន្តែមិនទាន់បានជាសះស្បើយ ពេញលេញពីជំងឺរាតត្បាតជំងឺកូវីដ-១៩ នៅឡើយទេ ដោយកត់សម្គាល់ថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះ #គួរឱ្យកត់សម្គាល់# ចាប់តាំងពីការព្យាករណ៍ នៅក្នុងខែមករា។

របាយការណ៍បានបង្ហាញថា ការធ្លាក់ចុះពីរខ្ទង់យ៉ាងធ្ងន់ធ្ងរ នៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) សម្រាប់អ៊ុយក្រែន និងការធ្លាក់ចុះដ៏ធំ នៅក្នុងប្រទេសរុស្ស៊ី គឺ “ច្រើនជាងទំនង” រួមជាមួយការរីករាលដាល ទូទាំងពិភពលោក តាមរយៈទីផ្សារទំនិញ បណ្តាញពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ផងដែរ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ទស្សនវិស័យកំណើននៅឆ្នាំនេះ សម្រាប់សហភាពអឺរ៉ុបត្រូវបានកែសម្រួលធ្លាក់ចុះ ពី ១,១ភាគរយទៅ២,៨ភាគរយ ដោយសារតែផលប៉ះពាល់ ដោយប្រយោលនៃជម្លោះ ដែលធ្វើឱ្យវាក្លាយជាការរួមចំណែកដ៏ធំ ដល់ការកែសម្រួលការធ្លាក់ចុះជារួម ។

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅលើផ្លូវនឹងកើនឡើង ៣,៧ភាគរយនៅឆ្នាំ២០២២ ដែលជា០,៣ភាគរយ ទាបជាងការព្យាករណ៍ក្នុងខែមករា មុនពេលកំណើនជាមធ្យម ធ្លាក់ចុះដល់២,៣ភាគរយនៅឆ្នាំ២០២៣ ។ សេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៤ភាគរយ នៅក្នុងឆ្នាំនេះ ០,៤ភាគរយទាបជាងឆ្នាំមុន ។ របាយការណ៍បានបង្ហាញថា ការព្យាករណ៍ក្រោយ ដោយកំណើន៥,១ភាគរយក្នុងឆ្នាំ២០២៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top