សិល្បៈ និង កម្សាន្ត

Jessi ចែករម្លែកគន្លឹះ របស់នាងធ្វើឲ្យបបូរមាត់ស្អាត ដោយមិនចាំបាច់ប្រើ ក្រែមលាបបបូរមាត់

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េបកូរ៉េ ខាងត្បូង នាង Jessi បានចែករម្លែកគន្លឹះផ្ទាល់ខ្លួន របស់នាងអំពីរបៀបធ្វើឲ្យ បបូរមាត់ស្រស់ស្អាត ដោយគ្មានជំនួយពីក្រែមលាប បបូរមាត់នៅលើការ ចាក់ផ្សាយថ្ងៃទី២0 ខែមេសានៃកម្មវិធី ‘TMI Show’ របស់ Mnet ។

ការទម្លាយថា មនុស្សជាច្រើនបានបោះឆ្នោតគាំទ្រស្ទីលតុបតែងខ្លួន របស់លោក Jessi ជាពិសេសបបូរមាត់ និងរោមភ្នែករបស់នាង ជាស្ទីលដែលគេចង់ចម្លង បន្ទាប់មកនាង Jessi ផ្ទាល់បានជម្រះការយល់ច្រលំថា នាងតែងតែលាបបបូរមាត់ ។

នាង Jessi បាននិយាយថា មនុស្សគិតថា ខ្ញុំបានទទួលក្រែមលាបបបូរមាត់ច្រើនដង កាលពីមុនខ្ញុំបានទទួលក្រែមលាបបបូរមាត់ ប៉ុន្តែនៅតែមានរយៈពេលយូរ។ រាល់ពេលដែលខ្ញុំចេញទូរទស្សន៍ ពួកគេនិយាយថា ខ្ញុំនឹងក្លាយជាបិសាច។ ខ្ញុំចង់ធ្វើឲ្យបានច្រើនជាងនេះ ប៉ុន្តែខ្ញុំមិនមានពេលទេ។

នាង Jessi បានបន្តថា ខ្ញុំគូរបបូរមាត់ពីលើ បន្ទាប់មកនាងបានបន្តបង្ហាញពីវិធីសាស្រ្ត របស់នាងក្នុងការគូរលើបបូរ មាត់របស់នាង ដើម្បីផ្តល់នូវ ប្រសិទ្ធិភាពដ៏អស្ចារ្យ នៃបបូរមាត់ពេញ ។ Jessi ក៏បានចែករំលែកវិធីសាស្រ្ត របស់នាងក្នុងការរក្សារាង ។ នាងបានបញ្ជាក់ថា «មិនថាអ្នកមានរាងកាយបែបណាទេ សំខាន់ត្រូវមានទំនុកចិត្ត ៕

Most Popular

To Top