កីឡា

Maguire ​ថា​ ការ​គម្រាម​បោក​គ្រាប់​បែក ​មិន​អាច​បង្ខំ​គេ​ឱ្យ​ចេញ​ពី Man Utd ​ទេ​

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​មាន​គេ​ផ្ញើ e-mail ​ទៅ​កាន់​កីឡាករ Harry Maguire ​ដោយ​គម្រាម​យក​គ្រាប់​បែក ​ទៅ​បំផ្ទុះ​ដល់​ផ្ទះ​តែ​ម្ដង ​ក្រោយ​ពី​ខ្សែ​ការពារ​រូប​នេះ​លេង​មិន​ល្អ​សោះ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​ស្នាក់​នៅ​ផ្ទះ​ក្នុង​តំបន់ Wilmslow ​ជាមួយ​គូ​ដណ្ដឹង Fern Hawkins ​និង​កូន​២​នាក់​ទៀត។ ​ដោយ​ថ្មី​ៗ​នេះ ​មាន​ជន​អនាមិក​មួយ​ចំនួន​បាន​ផ្ញើ E-mail ​ទៅ​គេ ​ដោយ​គម្រាម​យក​គ្រាប់​បែក ​ទៅ​បំផ្ទុះ​ដល់​ផ្ទះ​តែ​ម្ដង ។ ​ការ​គម្រាម​នេះ​កើត​ឡើង ​ក្រោយ​ពី Maguire ​បាន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Man Utd ​លេងចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល ៤-០ ​កន្លង​ទៅ។ នៅ​ពេល​នេះ ​ក្រុម​សន្ដិសុខ​ក៏​ត្រូវ​បាន​ដាក់​ដើម្បី​ការពារ​គេ​និង​គ្រួសារ​ផង​ដែរ ។

​ចំពោះ​សារ​គម្រាម​ខាង​លើ​នេះ​ដែរ ​ប្រភព​ស្និទ្ធិ​ជាមួយ​ Maguire ​បញ្ជាក់​ថា​វា​មិន​ប៉ះ​ពាល់​ខ្លាំង ​ដល់​អារម្មណ៍​និង​ចិត្ត​គំនិត ​របស់​គេ​ឡើយ។ មួយ​វិញ​ទៀត ការ​ធ្វើ​បែប​នេះ​ក៏​មិន​ បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ជម្រើស​ជាតិ ​អង់គ្លេស​នេះ ​នឹង​ចាកចេញ​ពី Man Utd ​អ្វី​ដែរ។ Maguire ​នៅ​តែ​បន្ដ​ហ្វឹកហាត់ ​ជាមួយ​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ជាមួយ Arsenal ​បាន​ដដែល ៕

Most Popular

To Top