ព័ត៌មានអន្តរជាតិ

តារាវិទូ​ ៖ អវកាស គួរផ្តល់កម្រិត ការការពារផ្លូវច្បាប់ ដូចជាដី សមុទ្រ និងបរិយាកាស ដើម្បីការពារ បរិស្ថានផុយស្រួយ

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អវកាសត្រូវការការការពារ ផ្លូវច្បាប់ដូចគ្នាទៅនឹងដី និងសមុទ្រ ដើម្បីការពារបរិស្ថាន ផុយស្រួយ របស់វាពីសារធាតុពុល ក្នុងលំហ និងការបំពុលពន្លឺ ។

យោងតាមការសិក្សាថ្មីមួយ ដឹកនាំដោយសាកលវិទ្យាល័យ Edinburgh បានឲ្យដឹងថា គន្លងផែនដី ទាប ជាតំបន់ដែលមានចម្ងាយ ២ឬ៣យម៉ាយពីលើភពផែនដី ប្រឈមនឹង ហានិភ័យ ពីកម្ទេចកម្ទីអវកាស និងវត្ថុ បង្កឲ្យមានការបំពុលពន្លឺ សម្រាប់អ្នកតារាវិទូ ដែលមើលលំហអាកាសពីផែនដី ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ចង្កោមនៃផ្កាយរណប រួមទាំង SpaceX Starlink ទាំងអស់ដែលធ្វើគោចរនៅចម្ងាយប្រហែល ៣00 ម៉ាយពីលើផ្ទៃផែនដី កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនេះ ។ ពួកគេបានបន្ថែមថា ការដំឡើងផ្នែករឹងដ៏ធំទាំងនេះ ខ្លះមានផ្កាយរណបរាប់ម៉ឺនផ្កាយបញ្ជូន broadband មកផែនដីកំពុងកកស្ទះក្នុងលំហ ហើយការបាញ់រ៉ុក្កែត ក៏បំពុលបរិយាកាសផងដែរ ។

ការស្រាវជ្រាវនេះត្រូវ បានផ្សារភ្ជាប់ទៅនឹងសំណុំរឿង ផ្លូវច្បាប់នៅ ចំពោះមុខតុលាការឧទ្ធរណ៍ របស់សហរដ្ឋអាមេរិក និងបង្កើតគំរូដ៏សំខាន់មួយ នៃយុទ្ធនាការដែលកំពុងកើនឡើង សម្រាប់បរិស្ថាន និយមអវកាស ។ ក្រុមនៅពីក្រោយការសិក្សា បាននិយាយថា ការដោះស្រាយបញ្ហាទាំងនេះ តម្រូវឲ្យមាន វិធីសាស្រ្តរួម ដែលចាត់ទុកលំហរគន្លង ជាផ្នែកនៃបរិស្ថាន និងសក្តិសមក្នុងការការពារបរិស្ថាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
ក្រុមស្កុតឡេន និយាយថា អ្នកបង្កើតគោលនយោបាយ គួរតែធ្វើការសហការគ្នា ដើម្បីបង្កើតវិធីសាស្រ្ត ចែករម្លែកប្រកប ដោយសីលធម៌ និងនិរន្តរភាព ទៅកាន់លំហ ។ កាសែតបាននិយាយថា វាមិនមែនគ្រាន់ តែជាការគំរាមកំហែង ដល់ផែនដី នោះទេ ដោយសារតែបំណែក នៃផ្កាយរណប ដែលខូចធ្វើដំណើរ ក្នុងល្បឿនដ៏ធំសម្បើមតាមរយៈលំហ គំរាមកំហែងដល់ផ្កាយរណប កំពុងធ្វើការនៅក្នុងផ្លូវរបស់ពួកគេ៕

Most Popular

To Top