កីឡាករខ្សែការពារអាល្លឹម៉ង់ឆ្នើម Antonio Rudiger ត្រូវបានគេជឿជាក់ថានឹងត្រូវចាកចេញពីក្លឹបតោខៀវ Chelsea នៅចុងរដូវកាលនេះ ដោយមិនមានតម្លៃខ្លួនឡើយ ដោយក្នុងនោះមានទាំងការបញ្ជាក់ របស់គ្រូបង្វឹកផងដែរ។
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona ពិតជាកំពុងបានទាក់ទងជាមួយនឹងភ្នាក់ងារ កីឡាកររូបនេះពិតមែន ក្នុងអំឡុងពេលនេះ ប៉ុន្តែមិនទាន់ហ៊ានអះអាង អំពិលទ្ធផលយ៉ាងណានោះទេ។
ក្រៅតែពី Barcelona ហើយនោះគេក៏បានដឹងដែរថាទាំងក្លឹប Real Madrid និង Man UTD ក៏កំពុងស្ថិតនៅក្នុងចំណោមក្លឹបដែលចង់បានកីឡាករ ខ្សែការពាររូបនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី