សេនហ្វ្រេនស៊ីស្កូ ៖ សហគ្រិនបច្ចេកវិទ្យា និងជាអតីតនាយកប្រតិបត្តិ Twitter លោក Jack Dorsey ត្រូវបានគេដាក់ចំណងជើងថ្មី គឺ Block Head បន្ទាប់ពីការបង្ហាញ បទប្បញ្ញត្តិកាលពីថ្ងៃសុក្រ ពីក្រុមហ៊ុនទូទាត់ឌីជីថល Block Inc យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការបង្ហាញ បទប្បញ្ញត្តិ របស់ក្រុមហ៊ុនទូទាត់ឌីជីថល Block Inc និយាយថា សហស្ថាបនិករបស់ខ្លួន Dorsey កំពុងផ្លាស់ប្តូរតួនាទី របស់លោក ពីអតីត នាយកប្រតិបត្តិ និងប្រធានរបស់ Block ទៅ “Block Head and Chairperson” ដែលមានប្រសិទ្ធភាពភ្លាមៗ ។ ឯកសារនេះបាននិយាយថា វាជាការផ្លាស់ប្តូរតាមន័យធៀបតែប៉ុណ្ណោះ ហើយវានឹងមិនមានការផ្លាស់ប្តូរ នៅក្នុងតួនាទី និងទំនួលខុសត្រូវ របស់លោក Dorsey នោះទេ ។
លោក Dorsey បានបង្កើតអាជីវកម្មទូទាត់ ប្រាក់ជា Square កាលឆ្នាំ ២00៩ ។ វាត្រូវបានប្តូរឈ្មោះទៅជា Block ក្នុងខែធ្នូ ដើម្បីឆ្លុះបញ្ចាំង ពីការរីកចម្រើន របស់ខ្លួន ដើម្បីរួមបញ្ចូលសេវាកម្មផ្សាយតន្ត្រី Tidal, Cash App និង TBD54566975 ដែលជាវេទិកាសេវាកម្មហិរញ្ញវត្ថុ ផ្តោតលើ Bitcoin ជាចម្បង ។ លោក Dorsey ក៏បានសហការបង្កើត Twitter និងជា CEO របស់ខ្លួនរហូតដល់ចុះចេញពីតំណែងក្នុងខែវិច្ឆិកា ។
Twitter បាននិយាយថា លោកនឹងនៅតែនៅលើក្រុមប្រឹក្សាភិបាល របស់ខ្លួនរហូតដល់ខែឧសភា ។ ការផ្លាស់ប្តូរចំណងជើង របស់លោក Dorsey ប្រហាក់ប្រហែលនឹងការចុះបញ្ជីក្រុមហ៊ុន Tesla កាលពីឆ្នាំមុន ដែលនាយកប្រតិបត្តិ Elon Musk បានបន្ថែម “បច្ចេកទេសនៃ Tesla” ទៅតួនាទីផ្លូវការរបស់លោក នៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ។ អ្នកទាំង២ស្គាល់គ្នា លោក Musk ឥឡូវនេះកំពុងផ្តល់ ជូនការទិញ Twitter ក្នុងតម្លៃជាង ៤៣ ពាន់លានដុល្លារ ៕ ដោយ៖លី ភីលីព