សុខភាព និង ផ្លូវភេទ

សូមកុំទាន់អាលអរ នៅពេលលោកអ្នក កំពុងមានផ្កាលើក្រចក!

តាមចាស់ៗបុរាណតែងតែនិយាយថា អ្នកដែលមានផ្កាក្រចកច្រើន គឺមានលាភមានសំណាង រឺមានលុយចាយច្រើនជាដើម ប៉ុន្តែការពិតដែលនៅក្រោយ នៃការលេចរូបរាងនៃ ផ្កាក្រចកអាចមិនមែនជារឿងល្អ ដូចដែលពួកគាត់កំណត់សម្គាល់។ តើវាបណ្តាលមកពីអ្វីទៅដែលបណ្តាលឲ្យមានផ្កាក្រចក? តើវាជារឿងល្អ រឺអាក្រក់?

ការលេចរូបរាងនៃផ្កាក្រចកអាចទាក់ទងទៅនឹង ទី១- កង្វះនៃជាតិស័ង្កសីហានិភ័យគឺមានច្រើនទៅលើមនុស្សដែលញ៉ាំបួស, អ្នកដែលមានជំងឺតំរងនោម រឺថ្លើម និង ទឹកនោមផ្អែម។ រោគសញ្ញាចម្បងមួយចំនួនរួមបញ្ជូលទាំងការអស់កម្លាំង, រាគ, កង្វះនៃចំណង់អាហារ និង ប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ទី២- ការឆ្លងមេរោគផ្សិតការ ឆ្លងមេរោគផ្សិតគឺជារឿងទូទៅបំផុត។

ទី៣- ជំងឺ PellagraPellagra គឺជាការកង្វះនៃវីតាមីន B3។ រោគសញ្ញាផ្សេងទៀតរួមមានចង់ក្អួត, ប្រេះស្រកានៅលើស្បែក, រាគ និង រលាកនៃភ្នាសស្លេស ។

និងទី៤- កង្វះវីតាមីន C កើតឡើងដោយគ្មានការមានរោគសញ្ញាណាមួយ ហើយវាជាការព្រួយបារម្ភសំរាប់ អ្នកដែលទទួលរងការធុញនឹងអាហារ, អ្នកជំងឺទឹកនោមផ្អែម និង អ្នកដែលឧស្សាហ៍រាគញឹកញាប់។

ដូច្នេះវាមិនមែនជារឿងនោះទេ ដែលអ្នកប្រទះឃើញក្រចកដៃរបស់ អ្នកមានផ្កាក្រចកច្រើនខុសពីធម្មតា៕

Most Popular

To Top