សិល្បៈ និង កម្សាន្ត

ទើបតែមានវ័យ ១៥ឆ្នាំ យុវតី ជូលី ឡើងសម្រស់ខ្លាំង មើលលែងចង់ស្គាល់

ភ្នំពេញ៖ យុវតី ជូលី ដែលបច្ចុប្បន្នមានវ័យ ១៥ឆ្នាំ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបរាងកាយរបស់នាង កាន់តែចម្រើនធំធាត់ ជាពិសេសគឺសម្រស់របស់នាង ក៏កាន់តែស្អាត ស្ទើរតែមើលពុំស្គាល់ថា ជា ជូលី ដែលជាតួអង្គ «ពស់កេងកង» របស់ស្ថាននីយទូរទស្សន៍ PNN ឡើយ ។

យុវតី ជូលី មានឈ្មោះពេញថា ជា វណ្ណពុទ្ធាលី ធ្លាប់បង្ហាញមុខ ក្នុងខ្សែភាពយន្តខ្នាតធំ-តូចជាច្រើន ក្នុងនោះមានទាំងខ្សែ ភាពយន្តហូលីវូដរបស់អ្នកស្រី Angelina Jolie គឺរឿង “មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ាខ្ញុំ ” ទៀតផង ទើបជំរុញឱ្យក្មេងស្រីតូចរូបនេះ មានទីផ្សារសិល្បៈកាន់តែខ្ពស់ រហូតទទួលបានតម្លៃខ្លួន ថ្លៃគួរឱ្យភ្ញាក់ផ្អើលមិនចាញ់ តារាជើងចាស់ល្បីៗប៉ុន្មានទេ ។

យ៉ាងណាមិញ ក្រោយពេលបាត់មុខ មួយរយៈពេលធំរួចហើយនោះ ពេលនេះ កុមារី ជូលី ធ្វើឱ្យបណ្តាអ្នកគាំទ្រ របស់ខ្លួន មើលរូបនាង ស្ទើរតែមិនចំណាំទៅហើយ មិនត្រឹមតែឆាប់ធំនោះទេ កុមារីរូបនេះ ក៏ត្រូវគេឃើញថា សម្រស់ក៏ប្រែទៅជា ស្រស់ស្អាតបែបក្មេងស្រីជំទង់ មិនមែនដូចមុនឡើយ។

មកទល់នឹងពេលនេះ តារាសម្ដែងវ័យ ក្មេង ជា វណ្ណពុទ្ធាលី ហៅ ជូលី សម្ដែង ភាពយន្ត លើស ២០ រឿងហើយ ។ ហើយភាពន្តដែលធ្វើឱ្យនាងមានអ្នកគាំទ្រច្រើនគឺរឿង “ពស់កេងកង” របស់ស្ថាននីយទូរទស្សន៍ PNN ដែលបញ្ចាំងកាលពីជាង ៥ឆ្នាំមុន ។

គួរឱ្យដឹងថា យុវតី ជា វណ្ណពុទ្ធាលី ហៅជូលី ជាកូនអ្នកភ្នំពេញ មានបងប្អូន២នាក់ ។ កន្លងមក ជូលី ធ្លាប់សម្ដែង រឿង មួយចំនួន ដូចជារឿង “ស្រទន់មន្ត ស្នេហ៍ ” “គ្រាប់បាល់ អង្រួនបេះដូង ” “អ្នកមេម៉ាយ មានលាភ ” “ញើស ពណ៌ក្រហម ” “ ស្លឹកចាក ” “ ថ្ងៃណាកូន មានម្ដាយ ” “មុនដំបូង ខ្មែរក្រហម សម្លាប់ ប៉ាខ្ញុំ ” “ពស់កេងកង ” និងជាច្រើនរឿងទៀត ៕

ដោយ៖ ម៉ានី

Most Popular

To Top