សិល្បៈ និង កម្សាន្ត

កញ្ញា ហែម ថុនវិទិនី កាន់តែសិចស៊ី បញ្ចេញស្នាមសាក់ ដ៏ទាក់ទាញ

ភ្នំពេញ ៖ កញ្ញា ហែម ថុនវិទិនី ត្រូវបានទស្សនិកជនមើលឃ់ញថា ជាអតីតកីឡាការិនីហែលទឹក ជម្រើសជាតិកម្ពុជា និងជាគ្រូបង្រៀនបង្ហាត់ហែលទឹក ប៉ារ៉ាឡាំពិកកម្ពុជា ឬ កីឡាជនពិការ ដ៏ស្រស់ស្អាតផូផង់ ជាពិសេសគឹរាងដ៏ស្រឡូនស្អាតរបស់នាងតែម្ដង ។ ដូច្នេះហើយទើបកាលពីពេលថ្មីៗនេះ នាងត្រូវបានលើកទឹកចិត្តឱ្យចូលរួមប្រកួតបរវកញ្ញាចក្រវាល ឬ Miss Universe រហូតមានដំណឹងក្រៅផ្លូវការមួយថា ហែម ថុនវិទិនី កំពុងត្រៀមខ្លួន ចូលរួមប្រកួតនៅក្នុង កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ។

ជាការពិត កញ្ញា ហែម ថុនវិទិនី ត្បិតតែមិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈ ប៉ុន្តែបើនិយាយពីសម្រស់របស់នាង មិនចាញ់តារាស្រីៗ ក្នុងប្រទេសប៉ុន្មានឡើយ ។ ហើយចាប់តាំងពីមានព័ត៌មាន ចរចាមអារ៉ាមខាងលើបង្ហើបថា នាងត្រៀមខ្លួនចូលរួមប្រកួត នៅក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ រួចមកមកនេះ សាមីខ្លួនពុំបាននិយាយអ្វីឡើយ មានតែបង្ហាញការសប្បាយចិត្ត និងអរគុណទៅដល់អ្នកគាំទ្ររបស់នាង ។ ជាងនេះទៅទៀតនោះ គេឃើញ កញ្ញា ហែម ថុនវិទិនី កាន់តែហ៊ានសម្ញែងរាងកាយស្រឡូនស្អាត របស់នាង ជាមួយនឹងឈុតសិចស៊ីៗ ជាពិសេសគឺបង្ហាញ ស្នាមសាក់ ត្រង់ចំណុចក្រោមដើមទ្រូងស្ដាំ របស់នាង ដែលមើលទៅកាន់តែទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំងបំផុត ។

សម្រាប់រូបសាក់ដែល ហែម ថុនវិទិនី ពុំដែលបានបង្ហាញជាសាធារណៈតាមរយៈឈុតដ៏សិចស៊ីនេះ គឺជានិមិត្តសញ្ញាប្រកួតកីឡាអូឡាំពិត នៅទីក្រុង Rio ប្រទេសប្រេស៊ីល ឆ្នាំ ២០១៦ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ហែម ថុនវិទីនី អតីតកីឡាការិនីជម្រើសជាតិជាង១៥ឆ្នាំ ត្រូវបានគណៈ កម្មការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ឬ កីឡាជនពិការ គាំទ្រឱ្យជាប់ជាគ្រូជម្រើសជាតិ សម្រាប់ឆ្នាំ ២០២១ ។ ត្បិតតែពុំមែនជាអ្នកសិល្បៈ ប៉ុន្តែ ហែម ថុនវិទីនី មានសម្រស់យ៉ាងស្រស់ប្រិមប្រិយ ហើយនាងក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតារាល្បីៗលំដាប់ប្រទេសផងដែរ ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា ជាដើម ៕

ដោយ៖ ម៉ានី

Most Popular

To Top