សិល្បៈ និង កម្សាន្ត

ទីភ្នាក់ងារបដិសេធ Chanyeol សមាជិកក្រុម EXO បានបង្ហាញសកម្មភាព ឈ្លើយដាក់ស្រី ដោយកាយវិការដៃ

កូរ៉េ៖ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបដិសេធថា តារាចម្រៀងលោក Chanyeol ជាតារាប្រុសស្ថិតក្នុងក្រុមតារាចម្រៀង កូរ៉េខាងត្បូង EXO គឺជាមនុស្សដែលត្រូវបានគេឃើញ នៅក្នុងវីដេអូបញបញ្ចេញសកម្មភាពឈ្លើយ ដល់នារីម្នាក់ ឲ្យម្រាមដៃកណ្តាល នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។

កាលពីថ្ងៃទី ២៧ មេសា អ្នកតំណាងមកពីទីភ្នាក់ងារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងថា អ្នកក្នុងវីដេអូនេះមិនមែនជា Chanyeol ទេ ហើយរថយន្តខុសពីរថយន្ត ដែលលោកមាន។ ភាពចម្រូងចម្រាស បានចាប់ផ្តើមនៅពេល YouTuber ជាអ្នកមានឥទ្ធិពល លើអ្នកជិះម៉ូតូ បានទៅកម្មវិធី Real Granny TV កាលពីថ្ងៃទី ២៦ ខែមេសា ហើយទាក់ទងនឹងរឿងមួយ ដែលនាងបានជួបអ្នកបើកបរ កំពុងបើកបរក្នុងលក្ខណៈគំរាមកំហែង។

មានពេលមួយ ខ្ញុំបានបើកម៉ូតូស្កូតឺរតូចមួយ តាមផ្លូវទៅធ្វើការ ហើយរថយន្តបរទេស បានបើកបរដោយចេតនា ក្នុងលក្ខណៈគម្រាមកំហែង។ ខ្ញុំយល់ថាមានគ្រោះថ្នាក់ ដូច្នេះខ្ញុំបានគេចពីរថយន្ត ស្រាប់តែបញ្ចេញកាយវិការឈ្លើយ ដោយប្រើម្រាមដៃ។
នាងបានបន្ថែមថា នាងបានដេញអ្នកបើកបរ ដែលឈប់នៅភ្លើងស្តុប ហើយគោះបង្អួចដើម្បីសួរថា ហេតុអ្វីបានជាគេជេរនាង។

នៅពេលខ្ញុំធ្វើបែបនេះ អ្នកបើកបរបានរុញទម្លាក់ក្រណាត់ ហើយបន្តជេរខ្ញុំដោយប្រើម្រាមដៃ របស់លោក យ៉ាងណាក៏ដោយ ខ្ញុំបានដឹងថា លោកជាតារាដ៏ល្បីម្នាក់។ បន្ទាប់ពីនាងបង្ហាញខ្លួន ក្នុងកម្មវិធីនោះ វីដេអូឃ្លីបនៃឧបទ្ទវហេតុ ដែលនាងបានចែករម្លែកមុននេះ បានសាយភាយ ដោយមានអ្នកនិយមលេងអ៊ីធើណេត ស្មានថា ជា Chanyeol នៃក្រុម K-pop EXO ទោះបីជាមុខអ្នកបើកបរ មិនអាចមើលឃើញក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top