The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកលោក Ralf Rangnick ត្រូវបានតែងតាំងជាផ្លូវការ ហើយជាគ្រូបង្វឹកជម្រើសជាតិ អូទ្រីស ប៉ុន្តែទោះបីជាយ៉ាងណាក្តី គាត់នឹងនៅបន្តធ្វើការ ជាទីប្រឹក្សា របស់ក្លឹបបិសាចក្រហម Man UTD ដដែលដូចទៅនឹងកុងត្រា ដែលគាត់ធ្លាប់បានធ្វើជាមួយនឹង Old Trafford ។
លោក Rangnick បានទទួលយកកុងត្រា ជាគ្រូបង្វឹកបណ្តោះអាសន្នផង និងជាអ្នកជំនាញប្រឹក្សាផង ដើម្បីជួយដល់កីឡាដ្ឋាន Old Trafford នៅពេល ដែលលោក Ole Solskjare ត្រូវបានគេ បណ្តេញចេញ កាលពីឆ្នាំ២០២១កន្លងមក។
ការដឹកនាំរបស់លោក Rangnick មិនសូវជាទទួលបានលទ្ធផលល្អនោះទេ ពីព្រោះថាបច្ចុប្បន្ន Man UTD មិនស្ថិតនៅក្នុង កំពូលតារាង Top4 ឡើយប៉ុន្តែគឺបានទាក់ទង ជាមួយនឹងគ្រូបង្វឹកថ្មី ដើម្បីធ្វើការជាមួយ គ្នានៅរដូវកាលថ្មី ទៅហើយនោះគឺលោក Erik Ten Hag៕
ប្រែសម្រួល៖ស៊ុនលី