លោក ពូទីន អាចនឹងត្រូវបង្ខំចិត្តប្រគល់កិច្ចការគ្រប់គ្រងប្រទេសរុស្ស៊ី ទៅឱ្យអ្នកផ្សេងនៅពេលដែលលោក ត្រូវចំណាយពេលដើម្បីធ្វើការវះកាត់ជំងឺមហារីក។ នេះបើតាមការអះអាងរបស់ប្រភពចេញពីអ្នកនៅក្នុងវិមានក្រឹមឡាំង។
លោកពូទីន គ្រោងតែងតាំងលោក Nikolai Patrushev អាយុ ៧០ឆ្នាំ ជាលេខាក្រុមប្រឹក្សាសន្តិសុខ ឱ្យចូលកាន់តំណែង នៅពេលមេដឹកនាំរុស្សីវ័យ ៦៩ឆ្នាំរូបនេះត្រូវចំណាយពេលដើម្បីវះកាត់ព្យាបាលជំងឺ។ ប្រភពបានអះអាងថាលោក Patrushev ដែលនឹងត្រូវចូលកាន់តំណែងជំនួសលោកពូទីន ជាតួអង្គសំខាន់ក្នុងការវាយប្រហារដ៏ឃោរឃៅលើអ៊ុយក្រែន។
មានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធជុំវិញសុខភាពមិនល្អរបស់លោកពូទីន។ ប៉ុន្តែវិមានក្រឹមឡាំងតែងតែចេញមកបដិសេធថា លោក ពូទីន មិនមានជំងឺអ្វីនោះទេ។ ប៉ុន្តែមានពេលខ្លះ លោកពូទីន បានបាត់ខ្លួនដ៏អាថ៌កំបាំង រួមទាំងកាយវិការចម្លែកៗដូចជាការអង្គុយប្រជុំនៅចុងតុដ៏វែង ជាដើម៕
ប្រភព៖sabay