គៀវ៖ ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងបន្តការជម្លៀសចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ។
លោក Yermak បានឲ្យដឹងនៅលើហ្វេសប៊ុកថា នៅក្នុងដំណាក់កាលដំបូង អ៊ុយក្រែនបានជម្លៀសចេញពី Mariupol ស្ត្រី កុមារ និងមនុស្សចាស់ ១០០ នាក់ ដែលនឹងមកដល់ទីក្រុង Zaporizhzhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
លោកបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមសម្រាប់ការគាំទ្ររបស់ពួកគេសម្រាប់កិច្ចខិតខំប្រឹងប្រែងជម្លៀសខ្លួន។
យោងតាមលោក Petro Andryushchenko ទីប្រឹក្សាអភិបាលក្រុង Mariupol ការជម្លៀសបានចាប់ផ្តើមនៅម៉ោង ៤ រសៀលម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យ៕
ប្រែសម្រួល ឈូក បូរ៉ា