កីឡា

អតីតគ្រូបង្វឹកក្លឹប Bayern Munich លោក Niko Kovac មកដល់ទឹកដី Goodison Park ទាំងគួរឲ្យភ្ញាក់ផ្អើល

មកដល់ពេលនេះក្លឹប Everton ក្រោយការចាកចេញ របស់លោក Marco Silva គឺកំពុងស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ferguson និងកំពុងបន្តស្វែងរកបេក្ខភាពថ្មី នៅឡើយមកជំនួសតំណែងនេះ។

ក្នុងពេលដែលកំពុងមាន ព័ត៌មានចចាមអារ៉ាមជាច្រើននោះ The Mirror ចេញផ្សាយនៅយប់ថ្ងៃសុក្រទី៧ខែធ្នូ បានសរសេរថាអតីតគ្រូបង្វឹក របស់ក្លឹប Bayern Munich គឺលោក Niko Kovac ត្រូវបានគេប្រទះឃើញថាបានមានវត្តមាននៅក្នុងទឹកដីរបស់Evertonនៅឯកីឡាដ្ឋានGoodison Park។

លោក Kovac ត្រូវបានគេជឿជាក់ដែរថា បានថែមទាំងទស្សការប្រកួតរវាង Everton ជាមួយនឹង Chelsea ទៀតផង។ គួរបញ្ជាក់ថាលោក Kovac ត្រូវបានក្លឹប Bayern Munich បណ្តេញចេញកាលពីដើមរដូវកាល ហើយមកដល់ពេលនេះ Bayern Munich ក៏មិនទាន់អាចរកគ្រូបង្វឹកថ្មី មកជំនួសដែរបាននៅឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top