សុខភាព និង ផ្លូវភេទ

អនុវត្តរូបមន្តមួយនេះ ស្នាមជ្រួញ ជាំ មុន នឹងបាត់អស់

តើសុភាពនារីគ្រប់រូបកំពុងតែ ព្រួបារម្ភចំពោះបញ្ហាស្បែកជ្រីវជ្រួញ, មុខមានស្នាមជាំ និងកើតមុនមែនទេ? តើអ្នកចង់ដឹងពីវិធីកម្ចាត់ដែរឬទេ? អនុវត្តតាមវិធីសាមញ្ញាមួយនេះ អ្នកនឹងឃើញពីប្រសិទ្ធិភាពយ៉ាងឆាប់រហ័ស។

របស់ដែលត្រូវការ៖
-ម្សៅ (Baking soda)
-ប្រេងអូលីវ
-ទឹកក្តៅឧណ្ឌៗ

ការអនុវត្ត៖
-យកម្សៅ Baking soda មួយស្លាប លាយជាមួយនឹងប្រេងអូលីវមួយស្លាបព្រា រហូតទាល់តែរលាយសាច់មួយ។
-បន្ទាប់មកយកល្បាយនេះលាប ហើយម៉ាស្សាត្រង់កន្លែង ដែលមានបញ្ហារយ:ពេល ៥ ទៅ ៧ នាទី។
-បន្ទាប់ពីទុកឲ្យស្ងួតហើយ ត្រូវលាងជម្រះជាមួយនឹង ទឹកក្តៅឧណ្ឌៗឲ្យបានស្អាត។

អនុវត្តវិធីនេះឲ្យបានទៀងទាត់ វាមិនត្រឹមតែអាចជួយកម្ចាត់ បញ្ហាស្បែកប៉ុណ្ណោះទេ ថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពស្បែកជាច្រើនទៀត៕

Most Popular

To Top