សុខភាព និង ផ្លូវភេទ

អ្នកពូកែគេងស្រម៉ុក កុំមើលរំលង អត្ថបទមួយនេះ

មូលហេតុនៃការគេងស្រម៉ុក ត្រូវបានបង្កឡើងដោយសារតែរំញ័រនៃជាលិកា និងសាច់ដុំកើតឡើងលើផ្លូវដង្ហើម។ ជំងឺនេះកើតឡើងនៅពេល ដែលសាច់ដុំបំពង់កសម្រាកច្រើន, ស្ទះផ្លូវដង្ហើម, ខ្វះអុកស៊ីសែនក្នុងឈាម ទើបណ្តោលឲ្យមានសំលេងស្រម៉ុក ក្នុងអំឡុងពេលគេង។

ប៉ុន្តែប្រសិនបើអ្នកអនុវត្តធ្វើលំហាត់ប្រាណ ៥ជំហានតាមអនុសាសន៍ របស់អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ សហរដ្ឋអាមេរិក បញ្ហាមួយនេះនឹងត្រូវដោះស្រាយបាន។

១. រុញអណ្តោតរបស់អ្នក ទល់នឹងក្រអូមមាត់ខាងលើ ហើយទម្លាក់ចុះវិញឲ្យបាន ២០ដង។
២. រលាស់អណ្តោតផ្ទប់នឹង ក្រអូមមាត់ខាងលើឲ្យបាន ២០ដង។
៣. ដាក់អណ្តោតចុះក្រាម រួចរុញឲ្យប៉ះនឹងធ្មេញមុខចំនួន ២០ដង។
៤. ប្រើម្រាមចង្អុលរុញចេញចូល ត្រង់តំបន់ថ្ពាល់ទាំងសងខាងឲ្យបាន ១០ដង។
៥. ពេលបរិភោគអាហារសូមទំពារឲ្យបានម៉ត់ល្អ និងប្រើចលនាអណ្តោតក្រលៀស តាមក្រអូមមាត់មុននឹងលេបចូលក្នុងពោះ។

សូមព្យាយាមធ្វើលំហាត់ប្រាណទាំង ៥ជំហាននេះ បន្ទាប់ពីដុសធ្មេញ ឬក្នុងអំឡុងពេលទំនេរ។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃអ្នកនឹង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

Most Popular

To Top