លោក Fernando Roig Negueroles ប្រធានប្រតិបត្តិរបស់ក្លឹប Villarreal បានបង្ហាញការមិនពេញចិត្ត ជាមួយអាជ្ញាកណ្ដាល កាត់សេចក្ដីយប់មិញជាខ្លាំង ព្រោះលោកមើលឃើញ ចំណុចមិនសមរម្យច្រើន។
ក្នុងការប្រកួតនោះដែរ ក្រុម Villarreal បាននាំមុខ ២-០ នៅតង់ទី១ តែឈានដល់តង់ទី២ក្រុម Liverpool ក៏សម្រុកបាន៣គ្រាប់វិញ ធ្វើឱ្យចប់ការប្រកួត Villarreal ចាញ់ ២-៣ ហើយសរុបទាំងពីរជើងទី ២-៥ ឯណោះ។ ក្រោយពីចប់ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL នេះទៅ លោក Negueroles បានចេញមកនិយាយចំៗឈ្មោះតែម្ដង។ លោក ចោទអាជ្ញាកណ្ដាល Makkelie ថាកាត់ក្ដីមិនសរម្យ ឬសមត្ថភាពនៅមានកម្រិតនៅឡើយ។
“វាជាការសម្រេចចិត្ត ពិន័យដ៏ហួសចិត្តមួយ ។ អាជ្ញាកណ្ដាល មិនទាន់មានកម្រិតដល់ សម្រាប់ការប្រកួតនេះទេ ។ ខ្ញុំមិនឃើញការបកស្រាយណាមួយឱ្យសមហេតុផលឡើយ អាជ្ញាកណ្ដាល ពិតជាអាក្រក់ណាស់ ។ វាមិនមែនជាលេសឡើយ ព្រោះពួកគេល្អជាងយើង ហើយអាចឈ្នះច្រើនជាងនេះ ប៉ុន្តែអាជ្ញាកណ្ដាលនេះមិនទាន់ដល់ស្ដង់ដារ សម្រាប់ពេលនេះឡើយ” ៕