អង់គ្លេស ៖ សមាជិកសភា Julian Knight ដែលជាប្រធានគណៈកម្មាធិការសភា DCMS បាននិយាយថា សមាជិកសភា មានការចាប់អារម្មណ៍ ជាពិសេសចំពោះចេតនា ក្នុងការដាក់ឲ្យប្រើប្រាស់ការផ្ទៀងផ្ទាត់ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ របស់លោក Elon Musk យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
Elon Musk ត្រូវបានគេអញ្ជើញឲ្យពិភាក្សា ជាមួយសមាជិកសភាអំពីការស្នើទិញ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Twitter របស់លោក។ លោក Musk បានធ្វើការសន្យា មិនច្បាស់លាស់ ជាច្រើន ជាផ្នែកមួយ នៃការកាន់កាប់ Twitter រួមទាំងការណែនាំការផ្ទៀងផ្ទាត់ សម្រាប់អ្នកប្រើប្រាស់ មនុស្សទាំងអស់ និងដោះស្រាយបញ្ហាប្រេវ៉ាឡង់ នៃគណនី Spam និង Bots នៅលើវេទិកា។
ប្រធានគណៈកម្មាធិការសភា ត្រួតពិនិត្យច្បាប់ របស់រដ្ឋាភិបាលជុំវិញ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសេរទៅកាន់មហាសេដ្ឋី នៅទីស្នាក់ការក្រុមហ៊ុន Tesla របស់លោកដោយនិយាយថា សមាជិកសភា ចាប់អារម្មណ៍លើការអភិវឌ្ឍន៍ដែលអ្នកស្នើ ។
ខណៈក្រុមប្រឹក្សាភិបាល របស់ Twitter បានផ្តល់ការយល់ព្រមរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះ ប្រតិកម្មពីអ្នកប្រើប្រាស់ Twitter ត្រូវបានលាយឡំគ្នា ហើយកិច្ចព្រមព្រៀងនេះ នៅតែត្រូវការដំណើរការទៅមុខពីម្ចាស់ភាគហ៊ុន និងនិយតករ ។ អ្នកវិភាគក៏បានសម្តែង ការព្រួយបារម្ភថា ការកាន់កាប់ Twitter អាចមានន័យថា លោក Musk ចំណាយពេលតិចលើ Tesla ជាក្រុមហ៊ុនរថយន្តអគ្គិសនី ដែលលោកជានាយកប្រតិបត្តិ៕ដោយ៖លី ភីលីព
